ភ្នំពេញ ៖ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ត្រង់ចំណុចមុខហាងសម្រស់ថ្មីអ៊ុតសក់តាមបណ្ដោយផ្លូវលេខ ២០៥កែងនិងផ្លូវ៣៣៨ក្នុងសង្កាត់ទួលស្វាយព្រៃ២ខណ្ឌចំការមន។
នៅមុនពេលកើតហេតុគេឃើញគូរស្នេហ៍មួយគួរជិះម៉ូតូសង់ប៊ិចពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BI-6358ឌុប គ្នាតាមបណ្ដោយផ្លូវលេខ២០៥ ដោយជិះបណ្ដើរឈ្មោះគ្នាបណ្ដើរ លុះពេលជិះទៅជិតដល់កន្លែងកើតហេតុ នារីជាសង្សារ បានចុះពីលើម៉ូតូ រីឯបុរសជាសង្សារ មានកំហឹង ទំនងជាចង់បញ្ចេញកំហឹងបានបើកម៉ូតូ ចេញវ៉ាវ ក្នុងក្នុងល្បឿនលឿនលុះទៅដល់ចំណុចកែងនិងផ្លូវ៣៣៨ក្នុងសង្កាត់ ទួលស្វាយព្រៃ២ក៏ជ្រុលទៅបុក ម៉ូតូសង់សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AT-0737ធ្វើដំណើរដោយប្ដីប្រពន្ធ២នាក់ចំពេញទំហឹងបណ្ដាលអោយរងរបួសធ្ងន់ទាំងសងខាង។
ស្ត្រីដែលជាប្រពន្ធគឺមានទម្ងន់២ខែផងដែរបានរងរបួសបាក់ជើង២ កំណាត់ចែកបុរសជាប្ដីរបួសជើងទាំង២ដោយឡែកបុរសដែលបង្កគ្រោះថ្នាក់ រងរបួសធ្ងន់បែកមុខចេញឈាមដេកសន្លប់ស្ដូកស្ដឹង ហើយជនរងគ្រោះទាំង៣ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យខ្មែរសូវៀត។ ចំណែកនារីជាសង្សាររូបនោះបានត្រឹមតែឈរមើលនិងយំសោកស្ដាយ៕