ភ្នំពេញ៖ នៅ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ លោក សម រង្ស៊ី និង លោក កឹម សុខា ធ្វើសន្និសិទកាសែត នៅទីស្នាក់ការកណ្តាល គណបក្សសង្គ្រោះជាតិ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ពាក់ព័ន្ធនឹងការប្រើប្រាស់ អំពើហិង្សា ពីសំណាក់កម្លាំង ប្រដាប់អាវុធ មកលើកម្មករ-កម្មការិនី និងប្រជាជនស្លូតត្រង់ នេះបើយោងតាម សេចក្ដីប្រកាស ព័ត៌មាន របស់ CNRP ។
ប៉ុន្តែអាជ្ញាធរ និងសមត្ថកិច្ច បានអះអាងថា ក្រុមនេះ មិនមែនជាក្រុមកម្មករ កម្មការិនីកាត់ដេរនោះទេ គឺជាក្រុមបង្កអុកឡុកតាមរោងចក្រ ដែលធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ សាធារណៈ ៕