ព្រះសីហនុ៖ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ នៅក្បែរចិញ្ចើមផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៩៧ , ១៩៨ ក្នុងភូមិអូរឧញ៉ា ហេង ឃុំ អូឧរញ៉ាហេង ស្រុកព្រៃនប់ ។
មុនពេលកើតហេតុ គេឃើញរថយន្តដឹកប្រេង ដែលមានស្លាកលេខ ភ្នំពេញ 3B-1884 បើកបរពីត្បូង ទៅជើងសំដៅទៅ រាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូត ក្រឡាប់ផ្ងារជើងឡើងលើ នៅក្បែរចិញ្ចើមថ្នល់ ធ្វើឲ្យប្រេងហូរចេញពីរថយន្តមកខាងក្រៅ ។ ភ្លាមៗតៃកុងរថយន្តបានរត់គេចខ្លួនបាត់ ៕