ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ចោរ​កាត់​សោ លួច​លុយ​១០​លាន​រៀល និង​១៣.៥០០​ដុល្លារ​ ​

ចោរ​កាត់​សោ លួច​លុយ​១០​លាន​រៀល និង​១៣.៥០០​ដុល្លារ​ ​

កំពង់ស្ពឺ ៖​នៅ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៤ ខណៈ​កូនសិស្សលោក​ចូល ទៅ​បោសសម្អាត​នៅមុខ​កុដិ​ព្រះចៅអធិការ ។
កុដិ​ដែល​ចោរ កាត់​សោ​លួច​យកលុយ​ជា​កុដិ​ព្រះ​ចៅ អធិការ​វត្ដ​ម្រំ​ខាងត្បូង​ព្រះ នាម មុំ សុខុន មាន​ព្រះជន្ម​៤៣​វស្សា ។ មុនពេល កើតហេតុ​ព្រះចៅអធិការ​បាន​ចាក់សោ ទ្វារ​កុដិ​មុនពេល​ព្រះអង្គ​និមន្ដ​ទៅ​មើល​បងប្អូន​ជួប​គ្រោះថ្នាក់​ចរាចរ នៅឯ​ព្រំដែន កម្ពុជា​-​វៀតណាម​កាលពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៤ ។ លុះ​នៅ​ព្រឹក​ថ្ងៃទី​៣ ខែ មករា ឆ្នាំ​២០១៤ គ្រា​ដែល​កូនសិស្ស លោក​ទៅ​បោ​សំរាម​នៅមុខ​កុដិ​ក៏ ស្រាប់ តែ​ឃើញ​សោ​ទ្វារ​របើក​រាយប៉ាយ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ព្រះសង្ឃ និង យាយជី តាជី តែម្ដង ។
កូនសិស្សលោក​ឈ្មោះ ហេង ភារៈ បាន​ប្រាប់​សមត្ថកិច្ច​ថា នៅពេលដែល ឃើញ​ទ្វារ​កុដិ​របើក​ទើប​មានការ​សង្ស័យ ហើយក៏​បាន​រត់​ទៅប្រាប់​ដល់​គណកម្មការ វត្ដ​និង​ព្រះសង្ឃ​ដើម្បី​ឱ្យមក​ពិនិត្យមើល ហើយ​ពេលដែល​មក​ពិនិត្យ​នៅក្នុង​កុដិ បាន​ប្រទះឃើញ​សម្ភារ​រប៉ាត់រប៉ាយ​ពេញ​ក្នុង​កុដិ ទើប​ដឹងថា ត្រូវ​ចោរលួច​គាស់ យក​ទ្រព្យសម្បត្ដិ​របស់​ព្រះចៅអធិការ ។ បើតាម​ប្រភព​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា លុយ​ដែល​បាត់បង់​មាន ចំនួន​១០​លាន​រៀល​និង​ដុល្លារ​១៣.៥០០​ដុល្លារ ។
​ដោយឡែក អធិការ​ក្រុង​ច្បារមន លោក​អ៊ូច ហៀ​ង បាន​សន្និដ្ឋាន​ស្រដៀង នឹង​ការសង្ស័យ​ខាងលើ​នេះដែរ​ថា ជនសង្ស័យ​ជាម​នុស្ស​នៅ​មិន​ឆ្ងាយ​ពី​ក្នុង វត្ដ​ព្រោះ​គេ​ដឹង​ព្រះចៅអធិការ​និមន្ដ ចេញចូល និង​ទៅណា​មក​ណា ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya