ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ទំនាស់​ពាក្យសម្ដី​ក្លាយជា​អំពើ​ហិ​ង្ស ម្ខាង​ប្រើ​ឡា​ម ម្ខាង​ទៀត​ប្រើ​កណ្ដាប់ដៃ​ ​

ទំនាស់​ពាក្យសម្ដី​ក្លាយជា​អំពើ​ហិ​ង្ស ម្ខាង​ប្រើ​ឡា​ម ម្ខាង​ទៀត​ប្រើ​កណ្ដាប់ដៃ​ ​

ភ្នំពេញ ៖ បុរស​២​នាក់​ជា​មិ​ត្ដ​ភក្ដិ​នឹង គ្នា​បាន​ផឹកស៊ី​ស្រវឹង​ក្លាយជា​ជម្លោះ ពាក្យសម្ដី​ឈានដល់​ការ​វាយ​គ្នា​ទៅវិញ  ទៅមក​ក្នុងនោះ​ម្ខាង​ប្រើ​កណ្ដាប់ដៃ​ដាល់ ទៅលើ​ផ្ទៃមុខ​។ ចំណែក​ម្ខាង​ប្រើ​ឡា​ម វាយ​មកវិញ​បណ្ដាលឱ្យ​ឆូត​មុខ​និង​ដើម ទ្រូង​ហូរឈាម​កក្លាក់ ប៉ុន្ដែ​គូ​ជម្លោះ​ទាំង ២​មិន​ប្ដឹងផ្ដល់​គ្នា​ទេ គ្រាន់តែ​ចេញថ្លៃ ព្យាបាល​ប៉ុណ្ណោះ ។
​ករណី ជម្លោះ​ពាក្យសម្ដី​ក្លាយជា​ហិង្សា​នេះ​បាន​កើតឡើង​កាលពី​វេលា ម៉ោង​២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៤ នៅ​ភូមិ​កណ្ដាល សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌមានជ័យ ។
​ភាគី​ទាំង ២​នាក់​ទី​១-​ឈ្មោះ ង្វៀង យុំ​ា​ង​ប៊ិន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មាន ទីលំនៅ​ផ្ទះជួល​កន្លែងកើតហេតុ​រងរបួស ២​កន្លែង​លើ​ផ្ទៃមុខ និង​ដើមទ្រូង ដោយ សារ​ភាគី​ម្ខាង​ទៀត​ឈ្មោះ សុខ សារឿន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ ជួល​ក្បែរ​គ្នា​ដែល​ជននេះ​បាន​យក​ឡា​ម ឆូត​មុខ​គូទំនាស់​ក្រោយពី​ឈ្មោះ ងៀង យ៉ាំង​ប៊ិន ប្រើ​កណ្តាប់ដៃ​ដាល់​ទៅលើ​ផ្ទៃ មុខ សុខ សារឿន បណ្ដាល​ប៉ោង​៣​កន្លែង​។​
ប្រភពព័ត៌មាន​បា​នប​ន្ដ​ថា ក្រោយ ពី​ឈ្លោះ​គ្នា​ក្រុមគ្រួសារ​បាន​នាំ​ឈ្មោះ ង្វៀង យ៉ាំង​ប៊ិន មក​ព្យាបាល​នៅ​មន្ទីរ ពេទ្យ​បង្អែក​មានជ័យ ។ ក្រោយពី​ស្វាង ស្រវឹង​ពួកគេ​ទាំង​២​នាក់​មិនបាន​ដាក់ ពាក្យបណ្ដឹង​នោះទេ ព្រោះ​រងរបួស​ទាំង សងខាង ប៉ុន្ដែ​ឈ្មោះ សុខ សារឿន យល់ ព្រម​ចេញថ្លៃ​ព្យាបាល​នៅ​មន្ទីរពេទ្យ អស់​ទឹកប្រាក់​ចំនួន​២៨​ម៉ឺន​រៀល​ដើម្បី បញ្ចប់រឿង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya