បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤ មន្ត្រីនគរបាលនៃស្នងការខេត្តបន្ទាយមានជ័យ បានបើកកិច្ច ហ្វឹកហាត់ បាញគ្រាប់ពិត ដល់សិក្ខាកាមជាមន្ត្រីនគរបាល ដែលទើបចូលថ្មី ចំនួន២៤៦នាក់ និងបានធ្វើឡើងនៅទីតាំងមួយកន្លែង ស្ថិតក្នុងភូមិពង្រ ក្រុងសេរីសោភណ័ ខេត្តបន្ទាយមានជ័យ ។
លោកវសេនីយ៍ទោ ជា ពិសិដ្ឋ នាយការិយាល័យបណ្តុះបណ្តាលនិងវិក្រិតការខេត្ត បានឲ្យដឹងថាយោង តាមបទ បញ្ជាពីថ្នាក់ដឹកនាំ ក្នុងរយះពេល២ ខែនេះ មន្ត្រីនគរបាលជាតិ នៃស្នងការខេត្តបន្ទាយជ័យ បានបើក កិច្ចហ្វឹកហាត់ បាញ់គ្រាប់ ពិតដល់សិក្ខាកាម ជាមន្ត្រីនគរ បាលជាតិ ដែលប្រឡង ជាប់ថ្មី
ចូល បំរើ ជាតិ មាតុភូមិ ចាប់តាំងពីឆ្នាំ២០០៩ មក មានចំនួន២៤៦នាក់ ។
លោកនាយការិយាល័យ បន្តថា មន្ត្រីនគរបាលជាតិថ្មី ចំនួន២៤៦នាក់ ត្រូវបានបែងចែកហ្វឹកហាត់ ជា៦វគ្គ ក្នុង១វគ្គ មានសិក្ខាកាមចំនួន៤០នាក់ ហើយត្រូវប្រើរយះពេល១ខែផងដែរ សំរាប់ការហ្វឹកហាត់នេះ ។
ដោយលោកនាយការិយាល័យ បានបញ្ជាក់ថាកាហ្វឹកហាត់បាញ់គ្រាប់ពិត
ដល់មន្ត្រី នគរបាលជាតិ ដែលជាសិក្ខាកាម នៅពេលនេះ គឺជាវគ្គទី២ និងត្រីមាសទី២ផថសំរាប់មន្ត្រីនគរបាលនៃស្នងការខេត្តបន្ទាយមានជ័យ ហើយនិងបន្តរហូតចប់វគ្គផងដែរ ។
លោកឧត្តមសេនីយ៍ត្រីខេង ស៊ុម ស្នងការខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ឲ្យដឹងថា មន្ត្រីនគរបាលជាតិ ដែលទើបប្រឡងជាប់ថ្មី ចូលបំរើជាតិមាតុភូមិ ត្រូវចេះ ជួយការពារបូរណៈភាពទឹកដីខ្មែរ ឲ្យបានគង់វង្សមិនត្រូវឲ្យបាត់បង់សូម្បីតែមួយមីលីម៉ែត្រ និងឲ្យស្របទៅតាមប្រមុឃថ្នាក់ដឹកនាំ ៕ដោយ បូរី
» Breaking News, ព័ត៌មានជាតិ » ហ្វឹកហាត់ លំហាត់ បាញ់គ្រាប់ពិត របស់មន្ត្រីនគរបាលនៃស្នងការ ខេត្តបន្ទាយជ័យ