ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានអន្តរជាតិ » អ្នកស្លាប់ កើនឡើង​ដល់ ០៦​នាក់ ក្នុងការ​បំផ្ទុះ​គ្រាប់បែក ​

អ្នកស្លាប់ កើនឡើង​ដល់ ០៦​នាក់ ក្នុងការ​បំផ្ទុះ​គ្រាប់បែក ​

បេ​រូត​៖ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួ ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​០៣ ខែមករា ឆ្នាំ​២០១៤ ដោយ​ផ្អែក​តាម​ការលើកឡើង របស់​កងកម្លាំង​អេ​ហ្ស៊ី​ប នៅក្នុង​សេចក្តីថ្លែងការណ៍​ថា រថយន្ត​នោះ បាន​ផ្ទុះ​កាលពី​វេលា​ម៉ោង ប្រមាណ ០៤ និង ១០​នាទី​រសៀល ម៉ោង​ក្នុង​តំបន់ នៅ​ផ្លូវ អា​រីដ នៃ​តំបន់ ហា​រិដ អាល់ ហា​រ៉ា​ក់​។​
​បើតាម​ក្រសួង សុខាភិបាល លី​បង់​បាន​ឲ្យ​ដឹងថា ចំនួន​អ្នកស្លាប់ ដោយសារ​ការ​បំផ្ទុះ រថយន្ត នៅ​សង្កាត់ ប៊ី អែល អេប ស្ថិតនៅ ភាគខាងត្បូង​ក្រុង បេ​រូត បាន​កើន​ឡើងដល់ ០៦​នាក់​ហើយ និង​ច្រើនជាង ៧០​នាក់​ទៀត រងរបួស​។​
​ការ​បំផ្ទុះ​នោះ បណ្តាលមកពី​គ្រាប់បែក ដែលមាន​ទម្ងន់ ២០​គីឡូក្រាម ហើយ​ហេតុការណ៍​បំផ្ទុះ​នេះ កំពុងស្ថិត​ក្រោម​ការ ស៊ើបអង្កេត​នៅឡើយ​។ ទូរទស្សន៍​រដ្ឋ​លី​បង់ ណេ​ត​សិ​នណល បាន​ផ្សាយ​ថា ការ​បំផ្ទុះ​នោះ បណ្តាល​ឲ្យ​មានការ​ខូចខាត យ៉ាងខ្លាំង​នៅ​កន្លែង កើតហេតុ ជាពិសេស​អគារ​នៃ ភោជនីយដ្ឋាន អាល់ ចា​វ៉ាដ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya