ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » កម្មករ​អូស​រទេះ​ម្នាក់ ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន​ពីបទ​លួច វ៉ា​លី​ភ្ញៀវ​ទេសចរណ៍ នៅ​ច្រកទ្វារ​អន្តរជាតិ ប៉ោយប៉ែត ​

កម្មករ​អូស​រទេះ​ម្នាក់ ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន​ពីបទ​លួច វ៉ា​លី​ភ្ញៀវ​ទេសចរណ៍ នៅ​ច្រកទ្វារ​អន្តរជាតិ ប៉ោយប៉ែត ​

ប៉ោយប៉ែត​៖
​ជនសង្ស័យ​ម្នាក់ ដែល ជា​ចោរ លួច​បន្លំ យក​កាបូប​របស់ ភ្ញៀវ​ទេសចរណ៍  ជនជាតិ​ឆេ​កូ​ស្លូ​វ៉ា​គី កាលពី​រសៀល​ថ្ងៃទី ២ ខែ មករា ឆ្នាំ​២០១៤ នៅ​ចំនុច​ច្រកទ្វារ​អន្តរជាតិ ប៉ោយប៉ែត ត្រូវ​កម្លាំង កង​រាជ​អា​វុ​ហត្ថ ក្រុង​ប៉ោយប៉ែត ធ្វើការ​ឃាត់ខ្លួន បាន​ភ្លាមៗ បន្ទាប់ ពី​ជនសង្ស័យ រូបនោះ ធ្វើ​សកម្មភាព បាន​ប្រហែល​បី​ម៉ោង​ប៉ុណ្ណោះ  ក៍​ត្រូវ​សមត្ថកិច្ច ក្របួច ក ជាប់ នៅវេលា ម៉ោង​៩​និង​០០​នាទី​យប់​ថ្ងៃ​ដដែល នៅ​ចំណុច ផ្សារ​មង្គល​ក្រុង​ប៉ោយប៉ែត​។
​ជនសង្ស័យ ជា​ចោរ មានឈ្មោះ​ឃឿន សុខុន ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ មុខរបរ ជា​កម្មករ អូស​រទេះ មានស្រុក កំណើត នៅ​ភូមិ​ពោធិ៍ ឃុំ គា ស្រុក ម៉ោង​ឬ​ស្សី ខេត្តបាត់ដំបង ។​ប​បច្ចុប្បន្ន​ស្នាក់ នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់ /​ក្រុង​ប៉ោយប៉ែត ។​
​ជនសង្ស័យ បាន​លួច​បន្លំ​យក​វ៉ា​លី ភ្ញៀវ​ទេសចរណ៍ នៅ​គ្រា​ដែល​ខ្លួន ស៊ីឈ្នួល ដឹកជញ្ជូន​វ៉ា​លី ពី​ភ្ញៀវ​ឆេ​កូ ចំនួន​៨​នាក់ ដែល​ឆ្លងដែន​ពី​ប្រទេស​ថៃ មក​កំសាន្ត ក្នុង ប្រទេស​កម្ពុជា តាម​ច្រកទ្វារ​ប៉ោយប៉ែត ។​ដោយសារ ភ្ញៀវ​រវល់​តែ​បំពេញបែបបទ ឆ្លងដែន យូរពេក​ជា​ឱកាស ល្អ​ជនសង្ស័យ បាន​អូស​រទេះ យក​វ៉ា​លី របស់​ភ្ញៀវ​ចំនួន​១១ វ៉ា​លី យកទៅ​លាក់ទុក ហើយ​ហៅ​តាក់ស៊ី ដឹក​ទៅ​ខេត្តបាត់ដំបង ។​
​លោក ហម ម៉ុ​ត មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត មានប្រសាសន៍ បន្ទាប់ ពី​មានការ​ឆោឡោ​ថា បាត់​សម្ភា​រះ របស់​ក្រុម​ភ្ញៀវ​ទេសចរណ៍ នៅ​ច្រក​ប៉ោយប៉ែត ជនរងគ្រោះ បានមក​ដាក់ពាក្យ បណ្តឹង​នៅ​ទីបញ្ជាការ អាវុធហត្ថ នៅវេលា​ម៉ោង​៦​និង​០០​នាទី ។​
​លោក មេបញ្ជាការ​បន្តទៀតថា ក្រោយពី​ទទួល​ពាក្យ បណ្តឹង​ភ្លាម លោក​បាន​រាយការណ៍ ជូន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឱ បូ​រិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដើម្បី​ទទួល​បទបញ្ជារ និង​បើក​ការស៊ើបអង្កេត យ៉ាង​រហ័ស​ដោយ​មិន​បង្អង់​ឡើយ​។​
​ជាល​ទ្ឋ​ផល រយះពេល​តែ​បី​ម៉ោង​ប៉ុណ្ណោះ ជនសង្ស័យ ជា​ចោរលួច​សម្ភា​រះ​ភ្ញៀវ​ទេសចរណ៍ ត្រូវបាន​ឃាត់ ខ្លួន នៅ​ចំនុច​ខាងលើ ខ​ណះ​ដែល​កំពុង​លើក វ៉ា​លី​ដាក់​រថយន្ត​តាក់ស៊ី ទៅ​ខេត្តបាត់ដំបង​។​
​នៅ​ព្រឹក​ថ្ងៃទី​៣ ខែ មករា ឆ្នាំ​២០១៤ នេះ សមត្ថកិច្ច បានធ្វើ​ការប្រគល់ វ៉ា​លី ដែល​ចោរ លួច ប្រគល់ជូន​ម្ចាស់​ដើម​វិញ​ទាំងអស់ ដោយ​មិនមាន បាត់បង់​របស់ របរ នៅក្នុង​វ៉ា​លី​ឡើយ​។​ក្រុម​ភ្ញៀវ​ទេសចរណ៍ បាន​ថ្លែង​អំណរ អគុណ យ៉ាងខ្លាំង​ចំពោះ កង​រាជ​អាវុធ ហត្ថ​ក្រុង​ប៉ោយប៉ែត ដែល​បាន​ខិតខំ​ប្រឹងប្រែង មិន​ខ្លាច​នើ​យ​ហត់ រហូត ទទួលបាន​ផ្លែ ផ្កា ពួកគាត់​បន្តថា ជា​មហា​គុណ ដ៍​ធំធេង​ខ្លាំងណាស់ ដែល ចំពោះ​សមត្ថកិច្ច ជួយ​ពួកគាត់ ត្រឹមតែ ជួយ​រក​សម្ភា​រះ ដែល​ចោរ​លួចបាន​មកវិញ​ទេ ថែមទាំង​ជួយ អាយុជីវិត ពួកគាត់​ទៀតផង ។​
​ព្រោះ​ក្នុងចំណោម​ភ្ញៀវ ទេសចរណ៍ ទាំង​១១​នាក់​ខាងលើ មាន​ម្នាក់ មាន​ជម្ងឺ ប្រចាំកាយ (​រោគ​បេះដូង​) ប្រសិនជា​ចាប់ចោរ​មិន​បានទេ ថ្នាំ​នៅក្នុង​វ៉ា​លី ដែល​គាត់​យកមក​តាម ក៍​ត្រូវ​បាត់​ដែរ ហើយ​នៅពេល​ជម្ងឺ​រើ​ឡើង ប្រាកដជា​ស្លាប់​មិន​ខាន ប៉ុន្តែ​សំណាងល្អ សមត្ថ កិច្ច ចាប់បាន​ចោរ​យកបាន​ទាំង​សម្ភា​រះ និង​ថ្នាំពេទ្យ​ជូន​ដល់​គាត់​វិញ បាន​ទាំង​របស់ រស់ ទាំង​ជីវិត​។​
​សូម​ជំរាប​ថា ភ្ញៀវ​ទេសចរណ៍ ទាំង​១១​នាក់​ខាងលើ ពួកគេ ភាគច្រើន ជា​បណ្ឌិត​សាស្ត្រាចារ្យ នៃ​មហាវិទ្យាល័យ នៅក្នុង​រដ្ឋ​ឆេ​កូ​ស្លូ​វ៉ា​គី ពួកគេ​មាន​គំរោង​ធ្វើ ដំណើរ​កំសាន្ត ទូទាំង​ទ្វីប អាស៊ី ។​
​ជនសង្ស័យ​ឈ្មោះ ឃឿន សុខុន បាន​សារភាព​ខ្លួន​ពិតជា បាន​ប្រ​ព្រិ​ត្ត​ដូច ជាការ​រៀបរាប់ ខាងលើ ពិតប្រាកដ​មែន​។ យោងតាម​ចម្លើយសារភាព រួមទាំង​វត្ថុតាង ជនសង្ស័យ ត្រូវ បាន​កសាង សំណុំរឿង បញ្ជូន​ទៅកាន់​ទីបញ្ជាកា​រ អាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​តាម​និតិ​វិធី​។​ចំណែក​សម្ភារៈ​ចំនួន​១១​វ៉ា​លី ត្រូវ​លោក ហម ម៉ុ​ត ធ្វើ​ពិធី​ប្រគល់ ជូន​ម្ចាស់​ដើម​វិញ ៕​ដោយ ខៀវ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya