ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» Breaking News, ព័ត៌មានជាតិ » ក្រុម​បង្ក​អុកឡុក បន្ដ​ដុត​កង់ឡាន​ប្រឆាំង​ជាមួយ​សមត្ថកិច្ច ​

ក្រុម​បង្ក​អុកឡុក បន្ដ​ដុត​កង់ឡាន​ប្រឆាំង​ជាមួយ​សមត្ថកិច្ច ​

ភ្នំពេញ ៖ គិត​ត្រឹម​វេលា​ម៉ោង ១២ និង​១០​នាទី​រសៀល ថ្ងៃទី​០៣ ខែមករា ឆ្នាំ ២០១៤  ស្ថានការណ៍ ទូទៅ​នៅ​ផ្លូវ​វ៉េងស្រេង សួន​កាណាឌីយ៉ា ត្រូវបាន​សមត្ថកិច្ច​រាយ​ការណ៍​ថា មិនទាន់​ធូរស្រាល​នៅឡើយ​ទេ ដោយសារតែ​ក្រុម​បង្ក​អុកឡុក​ទាំងនេះ មិនទាន់​ដកថយ ។​
​ដោយ​មិន​ព្រម​ចុះចាញ់ ក្រុម បង្ក​អុកឡុក ដែល​នាំគ្នា​បិទផ្លូវ​វ៉េងស្រេង សួន​កាណាឌីយ៉ា ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ ពោធិ៍​សែន​ជ័យ បាន​បន្ដ​ដុត​កង់​រថយន្ដ ប្រឆាំង​ជាមួយ​សមត្ថកិច្ច ខណៈដែល​ជន បង្ក​ទាំងនេះ ៤​នាក់ ត្រូវបាន​ចាប់ខ្លួន​ក្នុងការ បំបែក​របស់​សមត្ថកិច្ច តាំងពីព្រឹក​មក នោះ​។​
​ក្រុម​បង្ក​អុកឡុក​ជាច្រើន​រយ​នាក់ មិនទាន់​ដកថយ​នៅឡើយ​ទេ ពោល ពួកគេ​ដែល​ក្នុង​ដៃ​មាន​បំពង់​ទីប ដំបង និង ដុំថ្ម បាននាំគ្នា​បន្ដ​បិទផ្លូវ ហើយ​ដុត​កង់ រថយន្ដ​ឆេះ​សន្ធោសន្ធៅ នៅ​ទីនោះ​ប្រឆាំង ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ របស់​រាជធានី​ភ្នំពេញ ។​
​កំណាត់​ផ្លូវ​វេ​ង​ស្រេង ម្ដុំ​សួន​កាណាឌីយ៉ា ត្រូវបាន​កកស្ទះ និង​បិទ ចរាចរណ៍​ទាំងស្រុង តាំងពីព្រឹក​មកម្ល៉េះ ដោយសារតែ​ក្រុម​ទាំងនេះ បាននាំគ្នា​តវ៉ា រហូតដល់​បិទផ្លូវ ហើយ​សមត្ថកិច្ច​ជាច្រើន នាក់ បាន​បើក​ប្រតិ​ប​ត្ដិ​ការ​បំបែក​បណ្ដាល ឱ្យ​ផ្ទុះអាវុធ ហើយ​ស្លាប់​ជនបង្ក ៤​នាក់ និង របួស​មួយចំនួនទៀត ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya