ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » ស្លាប់​ក្រុម​បង្ក​អុកឡុក​៤​នាក់ ក្នុងការ​ប៉ះទង្គិច​គ្នា តាមផ្លូវ​វ៉េង ស្រេង ​

ស្លាប់​ក្រុម​បង្ក​អុកឡុក​៤​នាក់ ក្នុងការ​ប៉ះទង្គិច​គ្នា តាមផ្លូវ​វ៉េង ស្រេង ​

ភ្នំពេញ ៖ ក្រុម​បង្ក​អុកឡុក ដែល​គណបក្ស​សង្គ្រោះ​ជាតិ រួម​និង​សហជីព​ទាំង​៦ មិន​ទទួលស្គាល់ ហើយ​បាន​ដើរ​វាយបំផ្លាញ ទ្រព្យសម្បត្ដិ​តាម​រោង ចក្រ​សហគ្រាស រហូតដល់ នាំគ្នា​បិទផ្លូវ​វ៉េង ស្រេង ម្ដុំ​សួន​កាណាឌីយ៉ា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ឈានទៅដល់ ការប៉ះទង្គិច​គ្នា​យ៉ាងខ្លាំង ជាមួយ​សមត្ថកិច្ច ចម្រុះ​រាជធានី​ភ្នំពេញ ដោយមាន​ការផ្ទុះ អាវុធ​ជាច្រើន គ្រាប់ នោះ បណ្ដាលឱ្យ​ជន បង្ក​ទាំងនេះ​ចំនួន ៤​នាក់ បាន​ស្លាប់ និង​មួយ ចំនួន​ទៀត បាន​រងរបួស ខណៈដែល កម្លាំង សមត្ថកិច្ច​ក៏មាន​អ្នករងរបួស​ផងដែរ ។​
​សេចក្ដីរាយការណ៍ ពី​សមត្ថកិច្ច​ដែល ចូលរួម​នៅក្នុង​ប្រតិ​ប​ត្ដិ​ការ​បំបែក​ក្រុម​បង្ក អុកឡុក ដើរ​វាយបំផ្លាញ ទ្រព្យសម្បត្ដិ​តាម បណ្ដា​រោងចក្រ​សហគ្រាស​ខាងលើនេះ បាន ឱ្យដឹងថា ក្រោយពី​ក្រុម​ទាំងនេះ​បាននាំគ្នា បិទផ្លូវ​វ៉េងស្រេង បណ្ដាលឱ្យ​កកស្ទះ​ចរាចរណ៍ ហើយ​ក្នុង​ដៃ​មាន​បំពង់​ទីប ដុំថ្ម និង​ដំបង នោះ ក្រុម​សមត្ថ កិច្ច​ចម្រុះ​របស់​រាជធានី​ភ្នំ ពេញ ទាំង​នគរបាល និង​អាវុធហត្ថ​បាន​ទៅ បំបែក រហូតដល់​មានការ ផ្ទុះអាវុធ ជាច្រើន​គ្រាប់ ហើយ​ធ្វើឱ្យ​ជនបង្ក​ទាំងនេះ ៤​នាក់ ស្លាប់ និង​ផ្សេងទៀត​រងរបួស ។​យ៉ាងណាក៏ដោយ​ស្ថាន ភាព​ទូទៅ នៅ​សួន​កាណាឌីយ៉ា រហូតមកដល់​វេលា​ម៉ោង ១១ និង​១០​នាទី ព្រឹក​ថ្ងៃ​ដដែល​នេះ មិនទាន់​ធូរ ស្រាល​នៅ ឡើយ​ទេ ខណៈដែល​កម្លាំង​សមត្ថកិច្ច និង ក្រុម​បង្ក​អុកឡុក​ខាងលើ បាន និង​កំពុង ប្រឈម មុខ​ប៉ះទង្គិច​ជាមួយគ្នា​នៅឡើយ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya