ភ្នំពេញ៖ ក្រុមកម្មករ បាននាំគ្នាបិទផ្លូវជាតិលេខ១ តាមការដឹកនាំរបស់សហជីពខ្លួន ក្នុងគោលបំណង ទាមទារការដំឡើងប្រាក់ខែ ចំនួន១៦០ដុល្លារ ក្នុងមួយខែ។ ជាមួយគ្នានេះ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ផ្លូវវេងស្រេង និងផ្លូវជាតិលេខ៤ ក៏មានការបិទផ្លូវផងដែរ។
នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ក្រុមកម្មករ កម្មការិនី នៃរោងចក្រកាត់ដេរ ប្រមាណ៥០០នាក់ បាននាំគ្នាបិទកំណាត់ ផ្លូវជាតិលេខ១ទល់មុខ រោងចក្រ ហូយៀន សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ បង្កឲ្យមានការកក ស្ទះចរាចរណ៍យ៉ាងខ្លាំង ហើយប្រជាពលរដ្ឋ មិនអាចធ្វើដំណើរ ឆ្លងកាត់ទីនោះបានទេ ៕