ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ និងអ្នកសារព័ត៌មាន ក្នុងប្រទេសកម្ពុជា ទាំងមូល សូមសំណូមពរដល់ ឯកឧត្តម ឱម យិនទៀង ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ​ សូមមេត្តាស្រាវជ្រាវដាក់ការស៊ើបអង្កេតរឿងនេះផង​  ||     មេ​ឈ្មួញ ណុប ឌី ហៅ​ឆើត បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ស្ពឺ ចេញទៅ​ស្រុក​យួន​​  ||     សង្ស័យអភិបាលខេត្តរតនគិរី និងសមត្ថកិច្ចពាក់ព័ន្ធ បើកដៃឲ្យឈ្មោះ នី កាចាញ សម្រុកកាប់បំផ្លាញព្រៃឈើសហគមន៍ ស្រុកអណ្តូងមាស ដឹកចេញទៅវៀតណាម​  ||     កក្រើកសាជាថ្មីម្តងទៀតហើយ ក្បួនឡានដឹកជញ្ជូនឈើ ឈ្មោះហ៊ូវ ជីវៃ និង ឈ្មោះនីកាចាញ បាននាំគ្នាសម្រុកកាប់បំផ្លាញព្រៃឈើពី ខេត្តរតនគីរី យកទៅលក់ នៅប្រទេសវៀតណាម បានដោយរំភើយ​  ||     លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង ហ៊ានប្រព្រឹត្តអំពើពុករលួយនេះជាលក្ខណៈចំហរ ?​  ||   

» ព័ត៌មានជាតិ » ជនជាតិខ្មែរ ១៨ នាក់ កម្លាំងជំនាញ ដែលថែរក្សាឧទ្យានជាតិ «ថាប់ឡានទី៣ និងទី៤ ធ្វើការឡោមព័ទ្ធ និងចាប់ខ្លួន លបចូលទៅកាប់ឈើក្នុងតំបន់ហាមឃាត់ នៅប្រទេសថៃ

ជនជាតិខ្មែរ ១៨ នាក់ កម្លាំងជំនាញ ដែលថែរក្សាឧទ្យានជាតិ «ថាប់ឡានទី៣ និងទី៤ ធ្វើការឡោមព័ទ្ធ និងចាប់ខ្លួន លបចូលទៅកាប់ឈើក្នុងតំបន់ហាមឃាត់ នៅប្រទេសថៃ

ថៃ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០១៩ កម្លាំងចម្រុះដែលមានយោធា កម្លាំងបរិស្ថានការពារព្រៃឈើក្នុងតំបន់ឧទ្យានជាតិថាប់ឡានទី៣ និងថាប់ឡានទី៤ ដឹកនាំដោយលោក ស៊ុសាក់ កានចៈនៈគុជ រួមជាមួយនិងអាជ្ញាធរ បានចុះទៅកាន់ចំណុចខ្លងណាំម៉ាន់ ស្ថិតនៅចុងឃុំឡាំភឿក ស្រុកខនបុរី ខេត្តនគររាជសីមា  ប្រទសថៃ។

ជនជាតិខ្មែរចំនួន ១៨ នាក់ ត្រូវបានកម្លាំងជំនាញ ដែលថែរក្សាឧទ្យានជាតិ «ថាប់ឡានទី៣ និងទី៤ ធ្វើការឡោមព័ទ្ធ និងចាប់ខ្លួនបាន ក្រោយពីពួកគេបានរត់គេចខ្លួនចូលទៅក្នុងព្រៃ  បន្ទាប់ពីពួកគេបានលបចូលទៅកាប់ឈើក្នុងតំបន់ហាមឃាត់ នៅប្រទេសថៃ។

នៅក្នុងកិច្ចប្រតិបត្តិការនោះ គឺកម្លាំងកំពុងធ្វើការឡោមព័ទ្ធដើម្បីចាប់ ខ្លួនជនសង្ស័យដែលលបចូលទៅកាន់ឈើក្នុងតំបន់ឧទ្យានជាតិថាប់ឡាន គឺនៅពេលនោះដែរ ក៏មានមនុស្សជាច្រើនបាន រត់គេចខ្លួន ចូលទៅក្នុងព្រៃបាត់អស់ ដោយបន្សល់នូវអង្រឹងសរុបចំនួន ៣៧ អង្រឹងអង្ករស្បៀងអាហារម្ហូបក្រៀមរណាយន្ត និងកាំភ្លើងខ្យល់ប្រើហ្គាស់ផងដែរ។

កម្លាំងបានលុកក្នុងព្រៃ និងចាប់ខ្លួនបានជនសង្ស័យចំនួន១៣នាក់ ដែលសុទ្ធតែយុវជនពេញៗកម្លាំង និងជាជនជាតិខ្មែរទាំងអស់ ដែលពួកគេមានទី១ ឈ្មោះ ជា ជាតិ អាយុ ១៩ឆ្នាំ ២.ឈ្មោះ សរ ដាំ អាយុ២២ឆ្នាំ អ្នកទាំង២ មកពីខេត្តបាត់ដំបង ៣.ឈ្មោះ ចិត្រា អាយុ២៩ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ ៤. ឈ្មោះ រ៉េត ឌុយ អាយុ៣២ឆ្នាំ ៥. ឈ្មោះ ឆប វណ្ណៈ អាយុ៣០ឆ្នាំ ៦. ឈ្មោះ ចេង ហុង អាយុ១៥ឆ្នាំ ៧. ឈ្មោះ ចេង កៀវ អាយុ១៧ឆ្នាំ ៨. ឈ្មោះ ទ្រី ហេង អាយុ១៨ឆ្នាំ ៩. ឈ្មោះ ជឿន ធីម  អាយុ១៧ឆ្នាំ អ្នកទាំងនេះ មកពីខេត្តឧត្តរមានជ័យ ១០. ឈ្មោះ វ៉ន ដុំ អាយុ៣៤ឆ្នាំ មកពីខេត្តកំពង់ចាម ១១. ឈ្មោះ ធូ យេត អាយុ២១ឆ្នាំ មកពីខេត្តសៀមរាប ១២. ឈ្មោះ សួន ទិត្យ អាយុ២៧ឆ្នាំ និង១៣. ឈ្មោះ សុត ឆេត អាយុ២៧ឆ្នាំ  អ្នកទាំង២ មកពីខេត្តតាកែវ ។  កម្លាំងចម្រុះថៃបានឃាត់ខ្លួនពលករខ្មែរបន្ថែមបានចំនួន៥នាក់ទៀត ដោយបច្ចុប្បន្នពួកគេទាំង១៨នាក់ ត្រូវបានបញ្ជូនទៅកាន់អង្គភាពជំនាញក្នុងស្រុកខនបុរី ដើម្បីសាកសួររកមេក្លោងនៅពីក្រោយ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya