រតនគីរី ៖ កាលពីម៉ោង៧និង៣០នាទីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ ចោរមួយក្រុមមានគ្នា៣នាក់បានធ្វើសកម្មភាពកាប់សម្លាប់ប្ដី ប្រពន្ធនៅនឹងផ្ទះចាំចម្ការដាច់ស្រយាល ពីផ្ទះអ្នកស្រុកប្លន់យកមាសនិងប្រាក់រួច គេចខ្លួនដោយសុវត្ថិភាព ។ ករណីចោរប្លន់អ្នកចម្ការ២នាក់ប្ដី ប្រពន្ធខាងលើនេះបានកើតឡើង នៅភូមិត្រំ ឃុំឡាមិញ ស្រុកបកែវ ។
បុរស ជាប្ដីឈ្មោះទីង លូ អាយុ៥០ឆ្នាំ ត្រូវក្រុម ចោរប្រើកាំបិតកាប់ឱ្យស្លាប់នៅនឹងមុខ ផ្ទះ ខណៈជនរងគ្រោះប្រតាយប្រតប់ជា មួយនឹងក្រុមចោរ ។ ចំណែកប្រពន្ធឈ្មោះ រមាំ នីន អាយុ៤៥ឆ្នាំ បានរងរបួសធ្ងន់ ដោយសារចោរកាប់ ប៉ុន្ដែសំណាងគាត់ រត់ចូលព្រៃរួចពីសេចក្ដីស្លាប់ ។
ក្រុមចោរបានប្លន់យក លុយរបស់ពួកគាត់ចំនួន១៥ម៉ឺនរៀល ចិញ្ចៀនមាសទម្ងន់២ជី១វង់ និងក្រវិល ប្លាទីនទើបនឹងទិញតម្លៃ៣៥ម៉ឺនរៀល។ ស្ដ្រីរងគ្រោះបានឱ្យដឹងដែរថា នៅមុន ពេលកើតហេតុមានបុរស៣នាក់ (ក្រុម ចោរប្លន់) បានដើរចូលមកផ្ទះចាំចម្ការ របស់ពួកគាត់ ។ ពេលនោះបុរសម្នាក់ ក្នុងចំណោម៣នាក់បានសុំទឹកផឹក ហើយ រូបគាត់បានដើរទៅដួសទឹក និងពេល ត្រឡប់មកវិញខណៈកំពុងហុចទឹកឱ្យជន សង្ស័យទាំង៣បានទាញកាំបិតកាប់មក លើគាត់តែម្ដង ។ ស្របពេលនោះ ក៏បាន ប្រតាយប្រតប់គ្នាហើយរូបគាត់បានខាំ ដៃបុរសជាជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ធ្វើឱ្យដួលទាំងអស់គ្នា ទៅលើដី ហើយក៏បានខាំប្រដាប់ភេទ វារួចទើប រត់ចូលទៅក្នុងព្រៃ ។ ឃើញដូច្នេះប្ដីរបស់ គាត់ (ជនរងគ្រោះដែលស្លាប់)បានរត់ មកជួយតែត្រូវជនសង្ស័យប្រើកាំបិតធំតូចកាប់និងចាក់បណ្ដាលឱ្យ ស្លាប់នៅ ក្នុងថ្លុកឈាមមុខផ្ទះតែម្ដង ។
ស្ដ្រីរងគ្រោះបាន សន្និដ្ឋានថា គ្រា ដែលប្ដីរបស់គាត់ស្លាប់និងរូបគាត់រត់ ចូលព្រៃក្រុមចោរប្លន់ទាំង៣នេះបានរុក រើយកមាសនិងយកលុយនៅក្នុងផ្ទះគាត់ទើបគេចខ្លួនបាត់ទៅ ។
ស្ដ្រីរងគ្រោះបញ្ជាក់ថា រូបគាត់មិន ចាំមុខជនសង្ស័យទាំង៣នាក់នោះទេ ព្រោះនៅម៉ោងកើតហេតុមេឃរាងងងឹត ទើបមើលមុខក្រុមចោរមិនច្បាស់ ៕