កំពត ៖ កាលពីវេលាម៉ោង ៣និង៤០នាទីរសៀល ថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ ត្រង់ចំណុច មុខសាច់ក្តាម តាបារាំង លើកំណាត់ផ្លូវជាតិលេខ៣ កំពត-ព្រះសីហនុ ស្ថិតក្នុងភូមិ ឣណ្តូងខ្មែរ សង្កាត់ឣណ្តូងខ្មែរ ក្រុង ខេត្តកំពត ។
សពជនរងគ្រោះ មានឈ្មោះ កឹម សុហ៊ង ភេទប្រុស ឣាយុ២៧ឆ្នាំ រស់នៅភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ជិះម៉ូតូម៉ាក Wave ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1G -4837 ម៉ូតូខូចខាតទាំងស្រុង។ ចំណែករថយន្តបង្កម៉ាក លុច្សស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2W – 6875 ។
ក្រោយហេតុការណ៍ បានមួយសន្ទុះ សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅផ្ទះ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។ រីឯរថយន្ត និងម៉ូតូ ក្រោយពីសមត្ថកិច្ចធ្វើការ វាស់វែងហើយ ក៏យកទៅរក្សាទុក នៅឯឣធិការដ្ឋាន នគរបាលក្រុងកំពត សម្រាប់ដោះស្រាយទៅថ្ងៃក្រោយ៕