ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » លោក​ម៉ម សូណង់ដូ ប្រកាស​ទុកពេល​ឱ្យ​ក្រសួង​ព័ត៌មាន​១០​ថ្ងៃ តែ​សម្រេច​ពន្យារពេល​ធ្វើបាតុកម្ម​ ​

លោក​ម៉ម សូណង់ដូ ប្រកាស​ទុកពេល​ឱ្យ​ក្រសួង​ព័ត៌មាន​១០​ថ្ងៃ តែ​សម្រេច​ពន្យារពេល​ធ្វើបាតុកម្ម​ ​

ភ្នំពេញ ៖ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជានា​យក​វិទ្យុ​សំបុក​ឃ្មុំ លោក​ម៉ម សូណង់ដូ បានសម្រេច​តាម​សំណើ​របស់​សាលា​រាជធានី​ភ្នំពេញ ដោយ​ពន្យា​ពេលធ្វើ​បាតុកម្ម​វិញ តែ​ទុកពេល​ឱ្យ​ក្រសួង​ព័ត៌មាន​១០​ថ្ងៃ ដើម្បី​ឆ្លើយតប​សំណើ​របស់លោក​។​
​ការសម្រេច​របស់លោក​នាយក​វិទ្យុ​សំបុក​ឃ្មុំ​នា ពេលនេះ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២ មករា ២០១៤ កិច្ចប្រជុំ​មួយ​ជាមួយ​លោក​ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ នៅ​សាលប្រជុំ​សាលា​រាជធានី​ភ្នំពេញ ។​
​កាលពី​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ លោក​ម៉ម សូណង់ដូ បានដាក់​លិខិត​ជូនដំណឹង​ទៅ​សាលា​រាជធានី ដើម្បី​សុំ​ធ្វើបាតុកម្ម​អហិង្សា​ដោយមាន​ការហែក្បួន​ទៅ​តវ៉ា​នៅមុខ ទីស្តីការក្រសួង​ព័ត៌មាន ប្រយោជន៍​ដើម្បី​ទាមទារ​សុំ​ដំឡើង​កម្លាំង​ផ្សាយ​បន្ត​ទៅតាម​ខេត្ត និង​សុំ​ហ្វ្រេ​កង់​ស្ថានីយទូរទស្សន៍ ។​
​លោក​ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន មិនទាន់បាន​សុំ​សេចក្តី​អត្ថាធិប្បាយ​បាន​ភ្លាមៗ​នៅ ឡើយ​ទេ នៅ​ព្រឹក​ថ្ងៃទី​២ មករា ២០១៤  តែ​លោក​ត្រូវបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ស្រង់​ប្រសាសន៍​កាលពី សប្តាហ៍​មុន​ថា ការធ្វើ​បាតុកម្ម​របស់​លោក​ម៉ម សូណង់ដូ គ្រាន់តែ​ជាការ​គេចវេស​ពី​ការបង់ពន្ធ​តែប៉ុណ្ណោះ ព្រោះ​លោកនាយក​វិទ្យុ​សំបុក​ឃ្មុំ​រូបនេះ ជំពាក់​ថ្លៃ​បង់ពន្ធ​រាប់រយ​លាន​រៀល ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya