ក្រចេះ៖ ការិយាល័យនគរបាលប្រឆាំង ការជួញដូរគ្រឿងញៀនខេត្តក្រចេះ បានបញ្ជូនខ្លួនជនសង្ស័យប្រុសស្រីចំនួន២នាក់ ពាក់ព័ន្ធនឹងករណីជូញដូរ និងប្រើប្រាស់គ្រឿងញៀន ទៅកាន់សាលាដំបូងខេត្ត ។ ជនសង្ស័យទាំង២នាក់ មានទី១.ឈ្មោះ ជិន ស៊ីរ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិ ទី២.ឈ្មោះ អ៊ុំ សោភា ភេទស្រី អាយុ២៦ឆ្នាំ ពួកគេទាំង២នាក់ មានទីលំនៅភូមិកែងប្រាសាទ ឃុំសំបូរ ស្រុកសំបូរ ខេត្តខេត្ដក្រចេះ ។
ក្នុងសកម្មភាពនៃការចុះចាប់ឃាត់នោះ នគរបាលក៏បានធ្វើការឆែកឆេរលើខ្លួនជនសង្ស័យទាំង២នាក់នោះ ហើយរកឃើញមានម្ស៉ៅក្រាមពណ៌ស ចំនួន១១កញ្ចប់ធំ និង០៣កញ្ចប់តូច ព្រមទាំងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត ៕ ដោយ៖ ឌឹម សឿន