ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីព្រៃលិចទឹក រាប់រយហិកតា កំពុងទទួលរងនូវការបាត់បង់អស់ទាំងស្រុង ពីសំណាក់អ្នកមានលុយ មានអំណាចឃុបឃិតគ្នា​  ||     ព្រះរាជអាជ្ញារងចេញដីកាបង្គាប់ឲ្យ​កម្លាំង​សមត្ថកិច្ចឃាត់ខ្លួនឧកញ៉ាក្លែងក្លាយ រឿងលុយ៣០ម៉ឺនដុល្លារ ហើយមានអ្នក​ប្រុងរត់ការដោះលែង នៅកំពង់ស្ពឺ​  ||     បទល្មើស​នេសាទ​ជា​ប្រភព​ចំណូល ​របស់​ប្រធាន​មន្ទីរ​កសិកម្ម​និង​មេ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង ​​  ||     មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ឃុំ​ក្បាលដំរី ស្រុក​សំបូរ យ៉ាង​គឃ្លើន?​  ||     ប្រធានមន្ទីរកសិកម្មខេត្តកោះកុងលក់ដីរដ្ឋជាង១០ហិកតា?​  ||   

» ព័ត៌មានជាតិ » ផ្ទុះអាវុធ ​បណ្ដាលឱ្យ​បុរសម្នាក់រងរបួស​ត្រង់​ភ្លៅ ខាងស្ដាំ​ នៅបន្ទាយមានជ័យ ​

ផ្ទុះអាវុធ ​បណ្ដាលឱ្យ​បុរសម្នាក់រងរបួស​ត្រង់​ភ្លៅ ខាងស្ដាំ​ នៅបន្ទាយមានជ័យ ​

បន្ទាយមានជ័យ​៖ កាលពី​វេលា​ម៉ោង​៤​ទាបភ្លឺ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​ ​ជនជាតិ​ចិន​និង​ខ្មែរ​១​ក្រុម​បាញ់​បាន​បោះ​បង្ក​ការភ្ញាក់ផ្អើល​១​រឿង​ទៀត​នៅ​ក្រុង​ប៉ោយប៉ែត​បន្ទាប់ពី​ករណី​បង្កៃ​គ្រាប់បែក​ក្នុង​បន្ទប់ទឹក​នៃ​កាស៊ីណូ​ក្រោ​ន​រី​សត​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ខា​រ៉​អូ​ខេ​ឡា​ហ្វី​រ៉ា​ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​១​សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​  ។​

​សកម្ម​ភាព​វាយ​ប្រតាយប្រតប់​គ្នា​នោះ​ខាង​ភាគី​ម្ចាស់​ខារ៉ាអូខេ​បាន​ប្រើប្រាស់​កាំភ្លើង​ដែល​មិន​ស្គាល់​ម៉ាក​បាញ់​ទៅលើ​ជនរងគ្រោះ​ម្នាក់​បណ្ដាលឱ្យ​រងរបួស​ត្រង់​ភ្លៅ ខាងស្ដាំ​មួយកន្លែង​។​សមត្ថកិច្ច​បាន​រឹបអូស សំបក​គ្រាប់ និង​ក្បាល​គ្រាប់ កាំភ្លើង មិន​ស្គាល់​ម៉ាក ចំនួន ១​គ្រាប់ ។​

​ ​ហេតុការណ៍​បាញ់បោះ​សេរី​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រើប្រាស់​អាវុធ​បង្កឡើង​ដោយ​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ប្រហែល​៨​នាក់ ដែល​មុខសញ្ញា​បានកំណត់​មានដូចជា : ១.​ឈ្មោះ វ៉ាន់ លីន (Mr Wen Lin ) ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជន​ជាតិចិន​ឃាត់ខ្លួន ។

២.​ឈ្មោះ លីវ ហាវ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ជនជាតិ​ចិន​ឃាត់ខ្លួន​។​៣.​ឈ្មោះ​សុខ​ស៊ុ​សាក់​ភេទ​ប្រុស​អាយុ​៦១​ឆ្នាំ​ជនជាតិខ្មែរ​ឃាត់ខ្លួន​។​បក្ខពួក​៥​នាក់​ទៀត​ដែលជា​បុគ្គលិក​បម្រើការ​ក្នុង​ខារ៉ាអូខេ​ឡា​ហ្វី​រ៉ា​បានធ្វើ​សកម្មភាព វាយ​ជាមួយ​ក្រុម​ជនជាតិ​ចិន​ម្ខាង​ទៀត ដែលមាន​គ្នា ៣​នាក់ ជា​ភ្ញៀវ​ចូល​ច្រៀង​នៅ​ខារ៉ាអូខេ​ឡា​ហ្វី​រ៉ា ។​

​កម្លាំង​អាវុធហត្ថ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់ ។​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ដើម្បី​សួរនាំ​ទៅតាម​នីតិវិធី​ច្បាប់ ។ គឺ​រួមមាន ១.​ឈ្មោះ Wen Lin ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជន​ជាតិចិន​ឃាត់ខ្លួន​។​២.​ឈ្មោះ លីវ ហាវ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជន​ជាតិចិន​ឃាត់ខ្លួន​៣.​ឈ្មោះ​សុខ​ស៊ុ​សាក់​ភេទ​ប្រុស​អាយុ​៦២​ឆ្នាំ​ជនជាតិខ្មែរ​ឃាត់ខ្លួន​និង​បាន​ស្រាវជ្រាវ នៅ​កន្លែងកើតហេតុ​រកឃើញ​វត្ថុតាង​។​

​ សមត្ថកិច្ច​បានឱ្យដឹងថា​ខាង​ម្ចាស់​កាស៊ីណូ​ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ដែរ​នោះបាន​បញ្ជារ​ឱ្យ​កាត់ផ្តាច់​ប្រព័ន្ធ​កា​ម៉ា​សុវត្ថិភាព​ហើយ​មិន​ព្រម​ប្រគល់​អង្គ​ចងចាំ​(Memory)​ឱ្យ​សមត្ថកិច្ច​អាវុធហត្ថ​ដែលមាន​ភារៈកិច្ច​ចុះ​អង្កេត បំបែកសំណុំរឿង​នេះ​នៅឡើយ​៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya