ភ្នំពេញ ៖ កាលពីម៉ោង៨និង៥០នាទី យប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៤ នៅលើស្ពានជ្រោយចង្វា ហើយត្រូវបានសមត្ថកិច្ចចាប់បានភ្លាមៗ។
រថយន្តម៉ាក CRV ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M 0172 ត្រូវបាន នគរបាល ប៉ុស្តិ៍ជ្រោយចង្វា ចាប់ឃាត់នៅចំណុចស្ពានជ្រោយចង្វា តាមបណ្តោយផ្លូវជាតិ លេខ ៦អា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ បន្ទាប់ពីរថយន្តមួយគ្រឿង នេះបានបើកបុក ម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងពណ៌ ក្រហម ពាក់ស្លាក់លេខ ភ្នំពេញ 1BO -1797 ដែលបើកបរ ដោយបុរស ម្នាក់និងដឹងភ្ញៀវពីរនាក់ទៀត ហើយក៏ជ្រុលទៅបុកម៉ូតូសង់សេ១២៥ មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1G -0086 ជិះដោយនារីពីរនាក់ បណ្តាលឲ្យមនុស្ស រងរបួស់ធ្ងន់ពីរនាក់ និងស្រាលពីរនាក់ ហើយរថយន្តបង្កនេះព្យាយាមបើករត់គេចបានបន្តិចក៏ត្រូវ សមត្ថកិច្ចចាប់ជាប់តែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង នៅកន្លែងកើតហេតុ ហើយនិងអូសរថយន្តបង្ក រួមទាំង អ្នកបើក ទៅខណ្ឌឬស្សីកែវ ដើម្បីធ្វើការដោះស្រាយ តាមផ្លូវច្បាប់៕