ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ជិះ​ម៉ូតូ​បុក​ស៊ីទែន​ប្រេង នៅលើ​ចិញ្ចើមផ្លូវ ស្លាប់​ម្នាក់​រងរបួស​ធ្ងន់​ម្នាក់ ​

ជិះ​ម៉ូតូ​បុក​ស៊ីទែន​ប្រេង នៅលើ​ចិញ្ចើមផ្លូវ ស្លាប់​ម្នាក់​រងរបួស​ធ្ងន់​ម្នាក់ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់​ថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៣ ដោយសារ​ពួកគេ​ជិះ​ម៉ូតូ​ស្តុ​ប​ពី មួយគ្រឿង ឌុប​គ្នា​ចេញ​រាំ ក្នុង​ក្លឹប​កម្សាន្ត ហើយ​រេ​ចង្កូត បុក ស៊ីទែន​ប្រេង ដែល​គេ​ទុកចោល នៅលើ​ចិញ្ចើម ផ្លូវត្រង់​ចំណុច​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​។​
​យុវជន​ដែល​ស្លាប់ ក្នុង​ហេតុការណ៍​ខាងលើនេះ មានឈ្មោះ ប៉ី​ត រដ្ឋា ភេទ​ប្រុស អាយុ ២៤ ឆ្នាំ ស្នាក់នៅ​ជិត​កន្លែងកើតហេតុ នឹង​អ្នករងរបួស​ម្នាក់ទៀត នៅ​មិនទាន់ ស្គាល់ អត្តសញ្ញាណ​នោះទេ  ហើយ​ពួកគេ នៅមុខ​ពេល​កើតហេតុ បាន​ជិះ​ម៉ូតូ​ស្តុ​ប​ពី ពណ៌​ផ្កាឈូក ពាក់​ស្លាក លេខ ភ្នំពេញ 1BA-3596 ជិះ​ចេញ ពី​ក្លឹប​រាំ​កម្សាន្ត ហើយ​ធ្វើដំណើរ តាមផ្លូវ​បេតុង ទិសដៅ​ពី​ត្បូង​ទៅ​ជើង យ៉ាង​លឿន លុះដល់​ចំណុចកើតហេតុ ក៏បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​ចំ ស៊ីទែន​ប្រេង ដែល​ទុក​នៅលើ ចិញ្ចើម ផ្លូវ​យ៉ាង​ពេញទំហឹង​តែម្តង បណ្តាល​ឲ្យ​ឈ្មោះ ប៉ី​ត រដ្ឋា ជា​អ្នក​ឌុប​ត្រូវ បោក​ក្បាល នឹង​ស៊ីទែន ប្រេង​ស្លាប់ បាត់បង់​ជីវិត យ៉ាង​អាណោចអាធ័ម នៅក្នុង​ថ្លុកឈាម​ត្រង់ ចំណុចកើតហេតុ នឹង​ម្នាក់ ទៀត ជា​អ្នកជិះ​ពីក្រោយ​បាន​រងរបួស​ធ្ងន់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya