រតនគិរី៖ ចោរទមិឡសាសនា ហ៊ានចូលលួចព្រះបដិមាក្នុងវត្តអស់ជាច្រើនសន្ធិកសន្ធាប់ ធ្វើអោយពុទ្ធបរិស័ទ្ធ ចំណុះជើងវត្តមានការភ្ញាក់ផើ្អល ហើយមានងើយឆ្ងល់យ៉ាងខ្លាំងដល់ព្រះសង្ឃក្នុងវត្តថែរក្សាអោយបានម៉ត់ចត់នោះ។ ហេតុការណ៍គួអោយចាប់អារម្មណ៍នេះកើតឡើង កាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតក្នុងវត្តឧត្តម្ភរារ៉ាមបានប៉ុង ភូមិវ៉ើនសៃ ឃុំប៉ុង ស្រុកវ៉ើនសៃ ខេត្តរតនគិរី។ ព្រះចៅអធិការវត្តព្រះនាមថៃ នូហ្វា បានប្រាប់អោយដឹងថា លុខះព្រឹកឡើងព្រះអង្គបាននិមន្តស្វាយបង្គំព្រះដូចសព្វដង ប៉ុន្តែ នៅពលេស្វាយបង្គំព្រះចប់សព្វគ្រប់ ក៏បានប្រឡេកមើលទៅបដិមាករ ដែលមានសរុបចំនួន៥៣អង្គនៅពេលនោះស្រាប់តែបាត់អស់ព្រះពុទ្ធរូបធ្វើអំពីស្ពាន់ បាត់អស់ចំនួន១៩អង្គ ព្រះពុទ្ធរូបធ្វើអំពីថ្មកែវចំនួន៤អង្គបាត់អស់១អង្គ សរុបបាត់អស់២០អង្គ។ ព្រះតេជគុណបានបន្តទៀតថាចោរទមិឡសាសនាមិនដឹងចូលលួចតាំងពីពេលណា ទើបព្រឹកឡើងបានដឹង ហើយនៅក្នុងវត្តនេះមានព្រះសង្ឃចំនួន៣អង្គនៅក្នុងវត្ត អាចារ្យ២នាក់ គណៈកម្មាធិការចំនួន៣នាក់ ដែលមានតិចតួចបំផុត ហើយជានេះទៅទៀតក្លោងទ្វារវត្តគ្មានទ្វារបិតបើក ម្លោះហើយងាយស្រួលដល់ចោរធ្មល់អត់សាសនា ចូលលួចណាស់ ហើយព្រះតេជគុណក៏បានសំណូមពរដល់សមត្ថកិច្ចគ្រប់ថ្នាក់មេត្តាជួយស្រាវជ្រាវវែកមុខដល់ក្រុមចោរទមិឡសាសនាមកផ្តន្ទាទោសតាមច្បាប់ផងចុះ៕
» Breaking News, ព័ត៌មានជាតិ » ចោរទមិឡសាសនា ហ៊ានចូលលួចព្រះពុទ្ធរូប ក្នុងវត្តប៉ុង ស្រុកវ៉ើនសៃ