ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » សំណុំរឿង​ពីបទ​ប៉ុនប៉ង​ឃាតកម្ម កូន​ឧកញ៉ា ឃី ពៅ កែ​មក​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្ដិ សង្ស័យ​ជា​អំពើពុករលួយ​ ​

សំណុំរឿង​ពីបទ​ប៉ុនប៉ង​ឃាតកម្ម កូន​ឧកញ៉ា ឃី ពៅ កែ​មក​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្ដិ សង្ស័យ​ជា​អំពើពុករលួយ​ ​

ភ្នំពេញ ៖ បើទោះបីជា​សំណុំរឿង​ជន ត្រូវ​ចោទ ពៅ ដា​ណា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ត្រូវជា​កូនលោក​ឧកញ៉ា ឃី ពៅ អគ្គនាយក​ក្រុមហ៊ុន​ដេវីដ ខុន​ត្រា​ក់សិន ខូ​អិ​ល​ធី​ឌី មាន​ករណី​ឃុបឃិត​គ្នា​ដោយ អំពើពុករលួយ​ឈានដល់​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ដ​ប៉ៃលិន​ប្ដូរ​បទ​ចោទ ប្រកាន់​ពីបទ “​ប៉ុនប៉ង​ឃាតកម្ម​” មក បទ​“​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្ដិ​ដោយ ចេតនា​” ហើយ​បម្រុង​នឹង​បញ្ជូន​ជម្រះ ក្នុងអំឡុង​ខែមករា ឆ្នាំ​២០១៤​នេះ ក្លាយ ទៅជា​បញ្ហា​រារែក​មិនទាន់​ចាត់​បញ្ជូនទៅ ជម្រះ​ប្រហែលជា​ស្ថិតក្នុង​ការតាមដាន ពី​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ សមត្ថកិច្ច  និង ការដាក់​ភាព​សង្ស័យ​ពី​ថ្នាក់លើ​ជុំវិញ​កែ​សំណុំរឿង​បែបនេះ​?


​យោងតាម​មាត្រា​១៩៩​នៃ​ក្រម​ព្រហ្ម ទណ្ឌ​ព្រះរាជាណាចក្រ​កម្ពុជា បទ​ចោទ ប្រកាន់​ប៉ុនប៉ង​ឃាតកម្ម​ជន​ត្រូវ​ចោទ ត្រូវ​ប្រឈម​ការជាប់​ពន្ធ​នាគារ​ពី​១០​ទៅ ១៥​ឆ្នាំ ប្រសិនបើ​តុលាការ​រកឃើញថា ជន​ត្រូវ​ចោទ​មាន​ពិរុទ្ធភាព​ដូច​ការ​ចោទ ប្រកាន់​ពី​ព្រះរាជអាជ្ញា ប៉ុន្ដែ​ពេលដែល ព្រះរាជអាជ្ញា​លោក ជុំ សែន​សទ្ធា ប្ដូរ បទ​ចោទ​ពីបទ​ប៉ុនប៉ង​ឃាតកម្ម​មក​បទ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្ដិ​ដោយ​ចេតនា ជា​បទល្មើស​មជ្ឈិម ជន​ត្រូវ​ចោទ​ប្រឈម នឹង​ការជាប់​ពន្ធនាគារ​ពី​៦​ខែ​ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​ទៅ​៤​លាន រៀល យោងតាម​មាត្រា​៤១០​នៃ​ក្រម ព្រហ្មទណ្ឌ ។ ប៉ុន្ដែ​ករណីនេះ​ត្រូវបាន​មន្ដ្រី តុលាការ​ទម្លាយ​ថា ប្រសិនបើ​មិនបាន បែកធ្លាយ​ចំពោះ​ការកែ​សំណុំរឿង និង អំពើពុករលួយ​កើតឡើង​ដោយ​ការ​ឃុ​ប ឃិត​គ្នា​រវាង​មន្ដ្រី​តុលាការ​ជាមួយនឹង ក្រុមគ្រួសារ​ជន​ត្រូវ​ចោទ អាច​នឹង​បញ្ជូន សំណុំរឿង​ទៅ​ជម្រះ​ឱ្យមាន​ការលើកលែង តែ​ពេលនេះ​ក្លាយជា​ទៅជា​រារែក​ព្រួយ បារម្ភ​ពី​បញ្ហា​ធ្វើ​អធិការកិច្ច ស្របពេល ដែល​ប្រព័ន្ធតុលាការ​ត្រូវបាន​កំណែ ទម្រង់​ស៊ីជម្រៅ ហើយ​អំពើពុករលួយ បែបនេះ​ក៏​ប្រឈម​នឹង​ការចាប់ខ្លួន​ជា បន្ដ​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ​នោះ​ផងដែរ ។​
​មន្ដ្រី​តុលាការ​បាន​បញ្ជាក់ថា អ្វីដែល ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដ​លោក ជុំ សែន​សទ្ធា កែ​សំណុំរឿង​ពីបទ​ចោទ ប្រកាន់ “​ប៉ុនប៉ង​ឃាតកម្ម​”​មក​បទ​“​បំផ្លិច បំផ្លាញ​ទ្រព្យសម្បត្ដិ​ដោយ​ចេតនា​” អាច ជា​គំនាប​អន្ដរាគមន៍​ពី​អ្នកមានអំណាច ក្នុង​ខេត្ដ​ប៉ៃលិន គួបផ្សំ​នឹង​ប្រយោជន៍​ខ្លះ ផង​ទើប​ហ៊ាន​ប្ដូរ​បទ​ចោទ ប៉ុន្ដែ​រឿងនេះ អាចជា​បច្ច័យ​ដ៏​អាក្រក់​ពាក់ព័ន្ធ​នឹង​តំណែង ប្រសិនបើ​ឈានដល់​ឃុបឃិត​គ្នា​បញ្ជូន ទៅ​ជម្រះ​មានការ​លើកលែង​ទៅលើ​ជន ត្រូវ​ចោទ​ដែលជា​កូន​ឧកញ៉ា ឃី ពៅ មាន​ប្រ​វ​ត្ដិ​ថា​បាន​ប្រ​ព្រឹ​ត្ដបទ​ល្មើស​មិន រៀងចាល ។​
​គួររំលឹកថា កាលពី​ល្ងាច​ថ្ងៃទី​៣ ខែ តុលា ឆ្នាំ​២០១២​កន្លងទៅ ឈ្មោះ ពៅ ដា​ណា បាន​កើតជា​ជម្លោះ​ដោយ​ពាក្យ សម្ដី​ជាមួយ​ឈ្មោះ ផាង ណា​រ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ  ខណៈ​ពួកគេ​បានធ្វើ​ដំណើរ លើ​កំណាត់​ផ្លូវ​សាធារណៈ​លេខ​៥៧ ត្រង់ ចំណុច​ភូមិ​អូរ​ច្រាល​ឆ្ពោះ​មកកាន់​សង្កាត់ -​ក្រុង​-​ខេត្ដ​ប៉ៃលិន ។​
​ទំនាស់​ពាក្យសម្ដី​នេះ​បានក្លាយ​ទៅ ជា​កំហឹង​ដ៏​សែន​ពុះកញ្ជ្រោល​ធ្វើឱ្យ​ឈ្មោះ ពៅ ដា​ណា ត្រូវជា​កូន​សំណព្វ​ចិ​ត្ដ​កូន ឧកញ៉ា ឃី ពៅ ដែល​កំពុង​បើករថយន្ដ ឡង់​គ្រី​ស័​រពាក់​ស្លាក​លេខ​ភ្នំពេញ 2F-0106 ដេញ​បំ​បុក​ប៉ុនប៉ង​ចេតនា​សម្លាប់ ឈ្មោះ ផាង ណា​រ៉ា ដែល​កំពុង​ជិះ​ម៉ូតូ ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០១១ ។​
​សមត្ថកិច្ច​បានឱ្យដឹង​ថា ពៅ ដា​ណា បានធ្វើ​សកម្មភាព​បើករថយន្ដ​ដេញ បំ​បុក​ប៉ុនប៉ង​សម្លាប់​ជនរងគ្រោះ​ក្នុង ចម្ងាយ​ដី​រាប់សិប​គីឡូម៉ែត្រ ហើយ​ធ្វើ ឱ្យ​ជនរងគ្រោះ​ភ័យ​ស្លន់ស្លោ​ព្រលឹង​ចុង សក់​ក៏​បង្ខំ​ចិ​ត្ដ​បើក​ម៉ូតូ​គេច​ចូលក្នុង បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ដើម្បី ឱ្យ​សមត្ថកិច្ច​ដែល​កំពុង​បំពេញការងារ នៅ​ទីនោះ​ជួយ​អន្ដរាគមន៍ ប៉ុន្ដែ ពៅ ដា​ណា ក៏បាន​បើករថយន្ដ​បំ​បុក​ម៉ូតូ​ជន រងគ្រោះ​កម្ទេចចោល​ក្នុង​បរិវេណ​ស្នង ការដ្ឋាន​នគរបាល​ខេត្ដ ហើយ​សមត្ថកិច្ច ឃើញ​ពី​សកម្មភាព​បទល្មើស​ជាក់ស្ដែង ក៏បាន​ឃាត់ខ្លួន​ជនបង្ក និង​កសាង​សំណុំ រឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ដ​ចាត់ការ តាម​នីតិវិធី ។​
​ពាក់ព័ន្ធ​នឹង​អំពើ​ពាល​កោងកាច សាហាវ​ឃោ​ឃៅ​ដែល ពៅ ដា​ណា បើក រថយន្ដ​ដេញ​បំ​បុក​ប៉ុនប៉ង​សម្លាប់​ជន​រង គ្រោះ ប្រជាពលរដ្ឋ សមត្ថកិច្ច មន្ដ្រី​រាជ ការ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ថា ជន បង្ក​មិនដឹង​ជា​អាងខ្នង អំណាច បុណ្យ ស័ក្ដិ​ខ្លាំង​ក្នុង​កម្រិតណា​ទៅ ទើប​ប្រហើ​ន បំពាន​ច្បាប់​ការបើក​រថយន្ដ​ដេញ​បំ​បុក សម្លាប់​ជនរងគ្រោះ​មិន​ចាញ់​ក្នុង​ភាព យន្ដ​ហូលីវូដ ទើប​អាជ្ញាធរ​ខេត្ដ​បាន បញ្ជា​ឱ្យ​មន្ដ្រីនគរបាល​យុត្ដិធម៌​ត្រូវ​ចាត់ វិធាន​ការចាប់​ជនបង្ក​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​ដោយ​គ្មាន ការយោគយល់ ហើយ​តំណាង​អយ្យការ លោក ជុំ សែន​សទ្ធា ក៏បាន​ចោទប្រកាន់ ពីបទ​ប៉ុនប៉ង​ឃាតកម្ម​តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ កម្ពុជា​បញ្ជូនទៅ​ចៅក្រម​ស៊ើប​ឃុំខ្លួន បណ្ដោះអាសន្ន ដែល​មជ្ឈដ្ឋាន​ទូទៅ សម្ដែង​នូវ​ការគាំទ្រ​ពី​ចំណាត់ការ​របស់ សមត្ថកិច្ច អាជ្ញាធរ​ខេត្ដ និង​មន្ដ្រី​តុលា ការដែល​អនុវត្ដ​ច្បាប់​ប្រកបដោយ​តម្លា ភាព ។ ផ្ទុយទៅវិញ​ករណីនេះ​បានក្លាយ ទៅជា​កើត​អំពើពុករលួយ​ឃុបឃិត​គ្នា ដែល​ព្រះរាជា​អាជ្ញា​អម​សាលាដំបូង ខេត្ដ​បាន​ប្ដូរ​បទចោទប្រកាន់​ពីបទ​ប៉ុនប៉ង ឃាតកម្ម​ក្នុង​បទល្មើស​ឧក្រិដ្ឋ​មក​បទ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្ដិ​ដោយ​ចេតនា ក្នុង​បទមជ្ឈិម ឬ​ឈានដល់​បញ្ជូនទៅ ជម្រះ​ដោះលែង ប្រសិនបើ​រឿងនេះ​មិន ត្រូវបាន​ទម្លាយ​ឱ្យ​ថ្នាក់លើ​បាន​ជ្រាប​នោះ​។​
​ពាក់ព័ន្ធ​នឹង​ករណី​ប្ដូរ បទចោទប្រកាន់ ពីបទ​ល្មើស​ឧក្រិដ្ឋ មក​បទល្មើស​មជ្ឈិម  ដែល​គេ​សង្ស័យថា កើតឡើង​ដោយ​អំពើ ពុករលួយ នគរ​វត្ដ​មិនអាច​ទាក់ទង​បាន ទេពី​លោក ជុំ សែន​សទ្ធា ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ដ​ប៉ៃលិន ដោយ​ទូរ ស័ព្ទ​ចូល​គ្មាន​អ្នក​លើក កាលពី​ព្រឹក​ថ្ងៃទី ១ ខែមករា ឆ្នាំ​២០១៤ ។ ប៉ុន្ដែ​មន្ដ្រី តុលាការ​បាន​បង្ហើប​ថា រឿងនេះ​ស្ថិតនៅ ក្នុងការ​រារែក​នៅឡើយ ព្រោះ​ខ្លាច​មាន បញ្ហា​ប្រសិនបើ​បញ្ជូនទៅ​ជម្រះ​ឈាន ដល់​ការដោះលែង ម្យ៉ាងទៀត​នៅ​ថ្ងៃទី ៦ ខែមករា ឆ្នាំ​២០១៤ នឹងមាន​ការ​ដោះ ដូរ​មន្ដ្រី និង​ប្រធាន​តុលាការ ដូច្នេះ​ក៏ បង្អាក់​រង់ចាំ​ឱកាសល្អ ឬ​ស្ងាត់ស្ងៀម ទើប​ចាត់​រឿងនេះ​ទៅ​ជម្រះ ។​
​មន្ដ្រីនគរបាល​យុត្ដិធម៌​បាន​លើក ឡើង​ថា ពួកគាត់​មាន​ជំនឿ​ទៅលើ​តំណាង អយ្យការ ប្រហែលជា​មិន​ហ៊ាន​កែ​សំណុំ រឿង​ប្ដូរ​បទ​ចោទ​ឬ​ជា​ករណីនេះ​កើតឡើង​ពី​ការអន្ដរាគមន​ន៍​ទើប ព្រះរាជអាជ្ញា​បង្ខំ​ចិ​ត្ដ​ប្ដូរ​បទចោទប្រកាន់​ក្នុង​គំនាប​បើជា ការឃុបឃិត​ទាញយក​ប្រយោជន៍​ក្នុង​អំពើពុករលួយ​ណាមួយ ពីព្រោះ​សកម្ម​ជា​អំពើ ខុសច្បាប់​ភាព​ដែល​ឈ្មោះ ពៅ ដា​ណា បើករថយន្ដ​បំ​បុក​ប៉ង​សម្លាប់​ទៅលើ​ជនរងគ្រោះ​បង្ហាញ​ពី​ចេតនា​ទុច្ចរិត របស់ ជនបង្ក​នៅ​ចំពោះមុខ​សមត្ថកិច្ច និង ស្ថិតក្នុង​ទីតាំង​ស្នងការដ្ឋាន​នគរបាល ខេត្ដ​ជាក់ស្ដែង​ដែល​ជនបង្ក​តំណាង​អយ្យការ​ថែមទាំង​ចោទប្រកាន់​ពីបទ ប៉ុនប៉ង​ឃាតកម្ម​ជា​បទល្មើស​ឧក្រិដ្ឋ​មិនអាច ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​ឬ​លើកលែង​ការចោទប្រកាន់ បាន​នោះឡើយ ។​
មន្ដ្រី​តុលាការ​ជាច្រើន​តាម​បណ្ដា ខេត្ដ រាជធានី​បាន​បញ្ចេញ​ចម្ងល់​ថា ហេតុអ្វី​បានជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដ​ប៉ៃលិន​ឃ្លាតឆ្ងាយ​ពី ច្បាប់ ស្រប​ពេលដែល​ស្ថាប័ន​តុលាការ​ត្រូវ បាន​កំណែទម្រង់​ស៊ីជម្រៅ ឬក៏​មាន អំណះអំណាង​ណាមួយ​ជា​លក្ខណៈ​ស្រប តាម​នីតិវិធី ទើប​តំណាង​អយ្យការ​ប្ដូរ បទចោទប្រកាន់​ពីបទ​ប៉ុនប៉ង​ឃាតកម្ម មក​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្ដិ​ដោយ ចេតនា​ជាការ​បន្ធូរ​បន្ថយទោស ឬ​ឈាន ដល់​ការជម្រះ​ដោះលែង​? ពីព្រោះ​តំណែង ឥឡូវ​មានការ​ផុយស្រួយ​ណាស់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya