ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» Breaking News, ព័ត៌មានជាតិ » សហជីព​ទាំង​៦ ប្រកាស​ជំហរ​មិន​ទទួលយក​ប្រាក់ខែ​គោល ១០០​ដុល្លារ ​

សហជីព​ទាំង​៦ ប្រកាស​ជំហរ​មិន​ទទួលយក​ប្រាក់ខែ​គោល ១០០​ដុល្លារ ​

ភ្នំពេញ​៖ នៅ​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៤​ថា នៅ​ព្រឹក​ថ្ងៃនេះ សហជីព​ទាំង​៦ បើក​កិច្ចប្រជុំ​រួមគ្នា​មួយ​ដើម្បី បង្ហាញ​ជំហរ និង​ឆន្ទៈ​របស់ខ្លួន​ជុំវិញ​ការដំឡើង​ប្រាក់ខែ ក៏ដូចជា​ឆ្លើយតប​ទៅ​ការចោទប្រកាន់​របស់​ក្រសួង​ការងារ និង​សមាគម​រោងចក្រ​នៅ​កម្ពុជា​។​
​ការដំឡើង​ប្រាក់ខែ​អប្ប​បរិ​មា រហូតដល់ ១០០​ដុល្លារ នៅក្នុង​ឆ្នាំ​២០១៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា នោះ មិន​ត្រូវបាន​ស្វាគមន៍​ដោយ​កម្មករ និង​សហជីព​ទាំង​៦ នោះឡើយ ដោយ​ពួកគេ​អះ អាង​ប្រាក់ខែ​មិន​សម​មាត្រ​ជាមួយ​ការ​ឡើងថ្លៃ​ផ្ទះជួល និង​ទំនិញ​លើ​ទីផ្សារ​យ៉ាងគំហុក​នោះឡើយ​។ តែ​ទោះពីជា​យ៉ាងណា នៅ​ព្រឹក​ថ្ងៃ នេះ ក្រុមកម្មករ​គ្មាន​គំរោង​ដង្ហែ​ក្បួន និង​បិទ​ដងផ្លូវ​ទេ បង្វែរ​ទៅធ្វើ​កូដកម្ម​នៅតាម​រោងចក្រ​វិញ​។​
​លោក ប៉ាវ ស៊ីណា បាន​ថ្លែងថា ការសម្រេច​ដំឡើង​ប្រាក់ខែ​អប្បបរមា​របស់​រាជរ​ដ្ឋា​ភិ​បាល​រហូតដល់​១០០​ដុល្លារ ជា​លទ្ធផល​វិជ្ជមាន​មួយ តែ​វា​មិន​សមស្រប​សម្រាប់​កា​ររ​ស់​នៅ​របស់​កម្មករ និយោជិត​នៅឡើយ​ទេ វា​នៅតែមាន គម្លាត​គ្នា​ឆ្ងាយ​។​
​លោក​នៅបាន​បញ្ជាក់ថា ប្រាក់ខែ​សម្រាប់​កម្មករ និយោជិត ដែល​សមាមាត្រ​ទៅនឹង​ស្ថានភាព​តម្លៃ​ទំនិញ​ទីផ្សារ បច្ចុប្បន្ន​យ៉ាង​ទាប​បំផុត គឺ​១៦០​ដុល្លារ​។​
​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នោះ ឲ្យ​បំភ្លឺ​ករណី​ជន មួយក្រុម​ដើរ​បង្ក​ហឹ​ង្សា​អុកឡុក​វាយបំផ្លាញ​ទ្រព្យ​សម្បត្តិ​រោងចក្រ សហគ្រាស នា​អំឡុងពេល​ធ្វើបាតុកម្ម​នៅ​ប៉ុន្មាន ថ្ងៃ​មុននេះ ត្រូវបាន​លោក ប៉ាវ ស៊ីណា ថ្លែង​ច្រានចោល​មិន​ទទួលស្គាល់​ក្រុម​អុកឡុក​នោះទេ ហើយ​សមាជិក​ក្នុង សហជីព​របស់លោក ក៏ត្រូវ​បានទទួល​ការគំរាមកំហែង​នេះ​ផងដែរ​។​
​ក្រុមកម្មករ និយោជិត​នៅ​កម្ពុជា​ជាច្រើន​ពាន់​នាក់ បាននាំគ្នា​តវ៉ា ដោយ​ដង្ហែ​ក្បួន និង​បិទផ្លូវ​នៅមុខ ក្រសួង​ការងារ​អស់​ជាច្រើន​ថ្ងៃ បន្ទាប់ពី​ក្រុមប្រឹក្សា​ការងារ​មិនបាន​ដំឡើង​ប្រាក់ខែ​អប្បបរមា ១៦០​ដុល្លារ តាម​ការ ទាមទារ​របស់​ពួកគេ​។​
​បន្ទាប់ពី​ការទាមទារ​នេះ កាលពី​ថ្ងៃ​ចន្ទ ទី​៣១ ខែធ្នូ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ដំឡើង​ប្រាក់ខែ​អប្បបរមា ជូន​កម្មករ​រហូតដល់ ១០០​ដុល្លារ ពោល​បន្ថែម ៥​ដុល្លារ​ទៀត លើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​ការងារ ដែល មាន​ត្រឹម ៩៥​ដុល្លារ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya