ភ្នំពេញ៖ កាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី ១ មករា ឆ្នាំ២០១៤ នៅចំណុចមុខវត្តនន្ទមុនី ផ្លូវមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ មុនពេលកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូ ម៉ាកវីវ៉ា មួយគ្រឿង ពណ៌ខ្មៅ ធ្វើដំណើរតាមបណ្តោយផ្លូវមុនីរ៉េត ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន ក៏ស្រាប់តែរេចង្កូត ជ្រុលទៅបុក ម៉ូតូសង់កូរ៉េមួយគ្រឿង ពណ៌ក្រហម ជិះគ្នា ២នាក់ យ៉ាងពេញទំហឹងតែម្តង បណ្តាលឲ្យម៉ូតូទាំង ២គ្រឿង ដួលគរលើគ្នា រងការខូចខាត ចំណែកអ្នកជិះទាំង៣នាក់ បានរងរបួសធ្ងន់ និងស្រាល ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ភ្លាមៗ ៕