ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើឲ្យរាស្ត្ររស់បានដោយរបៀបណា បើប្រើសុទ្ធតែឈ្មោះអភិបាលខេត្ត ដេញរាស្ត្របែបនេះ?​  ||     ជ្រូកនាំចូលពីស្រុកយួនតាមច្រករបៀងលោក ថៃ លី ​មេពេទ្យសត្វ​ខេត្តតាកែវនិងលោកញឹប​ស្រ៊ន ប្រធានមន្ទី​រកសិកម្ម​ខេត្តមិនខ្វល់ពីបទបញ្ជារបស់អភិបាលខេត្ត​  ||     រឿងអាស្រូវ​របស់លោក ចេ​វ ហាក់ និង​លោក សែម សុគន្ធា ​ ត្រូវបាន​បើក​កកាយ​?​  ||     បែកធ្លាយទៀតហើយ លោក យូ ហេង ចាប់ផ្ដើម​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត?​  ||     បែកធ្លាយ លោកសេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុតិធម៍ ត្រូវបានរងការចោទប្រកាន់ពីសំណាក់ ជនជាតិដើមភាគតិចព្នង រស់នៅភូមិពូរាំងឃុំសែនមនោរម្យ ស្រុកអូររាំង នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » ឃាតក​ដែល​ចាក់​សម្លាប់​បុរស​រត់​ម៉ូតូឌុប​ម្នាក់​ក្នុងផ្ទះ​សំណាក់ ប៉ូលិស​ចាប់បាន​ហើយ

ឃាតក​ដែល​ចាក់​សម្លាប់​បុរស​រត់​ម៉ូតូឌុប​ម្នាក់​ក្នុងផ្ទះ​សំណាក់ ប៉ូលិស​ចាប់បាន​ហើយ

ខេត្ដ​បាត់ដំបង៖ កម្លាំង​នាយដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ រួម​នឹង​កម្លាំង​នគរបាល​ស្នងការ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​វរសេនីយ៍ទោ ចាន់ គឹម​លី បានមក​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តបាត់ដំបង និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សាន់ ទង ហៅ​ធី ភេទ​ប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ក្នុងករណី​ឃាតកម្ម ។ កាលពី​វេលា​ម៉ោង១១ព្រឹក​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅ​ចំណុច​មុខផ្ទះ​សំណាក់៨២ ស្ថិតក្នុង​ក្រុមទី១៤ ភូមិ​ស្វាយ​ធំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង ។

សូម​រំលឹកថា កាលពី​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ វេលា​ម៉ោង​ប្រហែល៧និង ៣០នាទី នៅ​ចំណុច​បន្ទប់​លេខ៣ ក្នុងផ្ទះ​សំណាក់​ចាន់​ត្រជាក់ចិត្ត ផ្ទះ​លេខ២១៥ ផ្លូវ​បេតុង ភូមិ​ឫស្សី២ សង្កាត់​ស្ទឹង​មាន ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​មាន​ករណី​ឃាតកម្ម​ចាក់​សម្លាប់​បុរស​អ្នករត់ម៉ូតូឌុប​បណ្ដាល​ឲ្យ​ស្លាប់ភ្លាមៗ ។ ជនរងគ្រោះ​មានឈ្មោះ យ៉ាន់ ជឿន ភេទ​ប្រុស មុខរបរ​រ​តុ​ម៉ូតូឌុប បណ្តាល​ឲ្យ​ស្លាប់​ក្នុងផ្ទះ​សំណាក់​ខាងលើ បាន​បន្សល់​វត្ថុ​នៅ​កន្លែងកើតហេតុ កូនកាំបិត​ចុង​ស្រួច​ចិតបន្លែ​ដង​តូច និង​កាត​គ្រី​ម៉ូតូ១សន្លឹក។

ក្នុងនោះដែរ សម្ភារ:ដែល​បាត់បង់​រួមមាន៖ បាត់បង់​ម៉ូតូ១គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ២០១៦ ស្លាក​លេខ​ភ្នំពេញ 1FL-9986 ។ ក្រោយ​កើត​ហ​តុ ជនសង្ស័យ​បាន​រត់គេចខ្លួន​បម្រុង​ទៅកាន់​ប្រទេស​ថៃ​តាម​ច្រកទ្វា​អន្តរជាតិ​ដូង​ស្រុក​កំរៀង ខេត្ត​បាត់ ដំបង តែ​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បានតែ​ម្តង ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya