ភ្នំពេញ ៖ កាលពីវេលាម៉ោង ប្រមាណ ១០និង៣០នាទី យប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន (ម្តុំស្តុបពេទ្យចិន)។
ក្រោយពីដឹងថា មានគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងម៉ូតូបុកម៉ូតូ នៅចំណុចខាងលើនេះ ក្រុមអ្នកកាសែតក្នុងស្រុក ដែលដើរយប់មួយក្រុម បាននាំគ្នាជិះ ម៉ូតូរៀងៗ ខ្លួន អមដោយកាម៉េរ៉ា ទៅផ្តិតយករូបភាព និងព័ត៌មាន នៃគ្រោះថ្នាក់ចរាចរណ៍មួយនេះ ប៉ុន្តែសំណាងអាក្រក់ គ្រាន់តែទៅដល់ភ្លាម លោក វិសាល បានដាក់ជន្ទល់ម៉ូតូភ្លែត ហើយទាញកាម៉េរ៉ា ពីកាបូបថត ក្រឹបៗ ២ទៅ៣ប៉ុស្តិ៍ ស្រាប់តែស្រីទំនើងរូបនេះ អាយុជាង២០ឆ្នាំ មិនបានសួរនាំ ក៏ស្ទុះ មកទះកំផ្លៀង ៣ដៃ ព្រមទាំង ជេរប្រមាថ អ្នកកាសែត ផ្សេងទៀត យ៉ាងចាស់ដៃ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ចំណុចកើតហេតុ ហើយនាំស្រីទំនើងរូបនេះ និងជនរងគ្រោះ ព្រមទាំងក្រុមអ្នកកាសែត ផ្សេងទៀត ទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីដោះស្រាយ៕
» Breaking News, ព័ត៌មានជាតិ » ស្រីទំនើង បើកម៉ូតូបុកគ្នា គ្រាន់តែអ្នកកាសែត ទៅថត ស្ទុះមកទះកំផ្លៀង៣ដៃ