ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ពេល​ក្រឡាប់​កណ្តាល​ថ្នល់ កម្មករ​របួសធ្ងន់​៧​នាក់ និង​ស្រាល​២១​នាក់​ ​

ពេល​ក្រឡាប់​កណ្តាល​ថ្នល់ កម្មករ​របួសធ្ងន់​៧​នាក់ និង​ស្រាល​២១​នាក់​ ​

កណ្តាល​៖ កាលពី​ព្រឹក​ព្រលឹម​ម៉ោង​៦ ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៤ ចំណុច​គីឡូម៉ែត្រ​២០-២១ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ។ មាន​កម្មករ​៧​នាក់​របួសធ្ងន់ និង​រងរបួស​ស្រាល​២១​នាក់ ពេល​រថយន្ត​មួយគ្រឿង​ដឹក​ពួកគាត់​បាន​បើក​ធ្លាក់​ជង្ហុក​ខ្លួនឯង ហើយ​ក្រឡាប់​កណ្តាល​ថ្នល់ជាតិ​លេខ​៥ ។

រថយន្ត​កូរ៉េ ១​តោន​កន្លះ ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ​ភ្នំពេញ 2U 9643 បាន​ដឹក​កម្មករសំណង់ ៤២ នាក់ ហើយ​បើក​វ៉ា​រថយន្ត​ធុន​ធំ​មួយគ្រឿង រួច​ធ្លាក់​ជង្ហុក​ខ្លួនឯង បណ្តាល​ឲ្យ​ក្រឡាប់​ទទឹង​ថ្នល់ ធ្វើ​ឲ្យ​កម្មករ​រងរបួស​២១​នាក់​ធ្ងន់​៧​នាក់​។ គ្រោះថ្នាក់​នោះ​មិនមាន​អ្នកស្លាប់​ទេ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya