ស្ទឹងត្រែង ៖ កាលពីថ្ងៃទី០១ មករា ឆ្នាំ ២០១៤ បានបញ្ជូនជនសង្ស័យ២នាក់ ករណីចែកចាយគ្រឿងញៀនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ។
ជនសង្ស័យទាំង២នាក់នោះឈ្មោះ ហេង បូរ៉ា អាយុ២៨ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិរាជានុកូល ក្រុងស្ទឹងត្រែង និងទី២ ឈ្មោះ ឈីម ណារីម អាយុ៣៥ មានមុខរបរជាជាងសំណង់ ស្នាក់នៅភូមិរាជានុកូល ក្រុងស្ទឹងត្រែង ។ ពូកគេត្រូវបានចាប់ខ្លួននៅផ្ទះមួយកន្លែង ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ៕