កំពង់ធំ៖ កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ ផ្ទះលោកស្រី អ៊ុក សុខុម ស្នងការរងនគរបាល ខេត្តកំពង់ធំ ស្ថិតនៅក្នុងក្រុងស្ទឹងសែន ត្រូវបានអគ្គិភ័យ ឆាបឆេះទាំងស្រុង ដោយមិនដឹងមូលហេតុច្បាស់លាស់នៅឡើយ។
សេចក្តីរាយការណ៍ ពីកន្លែងកើតបានឲ្យដឹងថា ក្រៅពីផ្ទះរបស់លោកស្រី ដែលរងនូវការឆាបឆេះទាំងស្រុងនោះ ផ្ទះប្រជាពលរដ្ឋមួយខ្នង នៅក្បែរនោះ ក៏រងនូវការឆាបឆេះផងដែរ។
ក្រោយកើតហេតុ គេសង្កេតឃើញអភិបាលខេត្ត លោក អ៊ុត សំអន និងអភិបាលរងខេត្ត លោក គង់ វិមាន បានចុះទៅកាន់ភ្លាមៗ ហើយគិតវេលាម៉ោង ប្រមាណ ១០និង៤០នាទីព្រឹកថ្ងៃដដែលនេះ ភ្លើងបានរលត់ទៅវិញហើយ៕
» Breaking News, ព័ត៌មានជាតិ » អគ្គិភ័យឆេះផ្ទះ ស្នងការរងនគរបាល ខេត្តកំពង់ធំ ទាំងស្រុង