តាកែវ ៖ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានចេញបទបញ្ជាដល់មន្ដ្រីជំនាញធ្វើអត្ដ សញ្ញាណប័ណ្ណដាច់ខាតមិនឱ្យយកលុយពីពលរដ្ឋក្នុងពេលដែលពួកគាត់មក ធ្វើអត្ដ សញ្ញាណប័ណ្ណសញ្ជាតិខ្មែរឡើយ ។ ប៉ុន្ដែត្រូវបានប្រជាពលរដ្ឋស្រុកបាទីខេត្ដតាកែវ រិះគន់ថា ពួកគាត់បានចំណាយលុយអស់ច្រើនក្នុងការធ្វើអត្ដសញ្ញាណប័ណ្ណចាប់ពី ៥ពាន់រៀលរហូតដល់២ម៉ឺនរៀល ។
ពួកគាត់ធ្វើអត្ដសញ្ញាណ ប័ណ្ណមួយសន្លឹកត្រូវបង់លុយឱ្យមន្ដ្រីជំនាញ ៥ពាន់រៀល អ្នកខ្លះធ្វើចំមន្ដ្រីជំនាញមមា ញឹកត្រូវបង់២ម៉ឺនរៀល តែបើប្រជាពល រដ្ឋណាប្រញាប់ក៏ត្រូវបង់២ម៉ឺនរៀលដែរ ។ ប្រភពដដែលបន្ដថា ពួកគាត់បាន ដឹងតាមប្រព័ន្ធផ្សព្វផ្សាយនានាថា ការធ្វើអត្ដសញ្ញាណប័ណ្ណមិនត្រូវឱ្យបង់ប្រាក់សូម្បីតែ១០០រៀល ប៉ុន្ដែពួកគាត់បែរ ជាត្រូវមន្ដ្រីជំនាញទាំងនោះបង្ខំឱ្យបង់ ប្រាក់ទៅវិញ ។ ចំពោះអត្ដសញ្ញាណប័ណ្ណ សញ្ជាតិខ្មែររាជរដ្ឋាភិបាលមិនតម្រូវឱ្យ ប្រជាពលរដ្ឋបង់លុយឡើយប៉ុន្ដែនៅក្នុង ខេត្ដតាកែវមាន៩ស្រុកការធ្វើអត្ដសញ្ញាណប័ណ្ណប្រជាពលរដ្ឋត្រូវចំណាយ លុយទាំងអស់គ្រាន់តែស្រុកបាទីប្រជាពលរដ្ឋត្រូវបង់លុយច្រើនជាងស្រុក ផ្សេងៗទៀត ។
លោក តែ ឆុន អធិការរងទទួលបន្ទុកស្ថិតិអត្ដញ្ញាណប័ណ្ណបានឱ្យដឹងថា លោកពិតជាបាន យកលុយពីប្រជាពលរដ្ឋចំនួន៥ពាន់រៀលមែន តែលោកយកលុយនេះគឺមានការប្រជុំឯកភាពជាមួយអាជ្ញាធរស្រុករួចរាល់ ហើយ ។ ចំពោះថ្នាក់លើ មិនអនុញ្ញាត ឱ្យយកលុយទេក្នុងការធ្វើអត្ដសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ប៉ុន្ដែថ្នាក់លើមិនមានលុយទម្លាក់ឱ្យមន្ដ្រីខាងក្រោមដើម្បី ធ្វើអត្ដសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ អ៊ីលចឹងពិតជាមិនមានលទ្ធភាពធ្វើជូនឡើយ ។
ប្រជាពលរដ្ឋនៅ ស្រុកបាទីខេត្ដតាកែវដែលត្រូវធ្វើអត្ដ សញ្ញាណប័ណ្ណថ្មីមានប្រមាណជិត១០ម៉ឺន នាក់ ។ បើគិតត្រួសៗឃើញថាលោក អធិការនិងអធិការរងទទួលបន្ទុកបាន ច្រើនគួរសមដែរ ៕
» ព័ត៌មានជាតិ » ស្រុកបាទី រិះគន់ការធ្វើអត្ដសញ្ញាណប័ណ្ណចំណាយលុយអស់ច្រើន