ភ្នំពេញ ៖ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសាររថយន្តម៉ាកហ្វត១បាំងកន្លះ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-3897 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវលេខ៥៩៨ ពីជើងទៅត្បូងលឿនពេកក៏ជ្រុលទៅបុកម៉ូតជនរងគ្រោះខាងលើម៉ាក ហុងដាC125 ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AF-3711 ចំពីមុខពេញទំហឹងបណ្តាលឲ្យស្លាប់តែម្តង។ រថយន្តបង្កហេតុខាងលើក្រោយបុក មនុស្សស្លាប់ហើយ បានបើករត់រហូតមកដល់មុខយានដ្ឋានជួសជុលរថយន្តយីហោ SL ទើបសមត្ថកិច្ចចាប់រថយន្តបាន ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល ៕