ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​សិស្សសាលា​ស្លាប់​ម្នាក់ នៅ​សៀមរាប​ ​

ឡាន​បុក​សិស្សសាលា​ស្លាប់​ម្នាក់ នៅ​សៀមរាប​ ​

សៀមរាប ៖ ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៣ ស្ថិតនៅ​ចំណុច​ផ្លូវកែង​កា​រ៉ា​ស់​សាំង​តូ​តា​ល់ ចុះ​ពី​ផ្លូវជាតិ​លេខ​៦ ប្រហែល​៥​ម៉ែត្រ ក្នុងភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្ដ​សៀមរាប ដែលមាន​មនុស្ស​ចោមរោម​មើល​និង​បណ្ដាល​ឲ្យ​កកស្ទះ​ចរាចរ​ផងដែរ ។​
​សិស្សសាលា​ជា​កុមារី​អាយុ​៩​ឆ្នាំ​ម្នាក់ បាន​បាត់បង់​ជី​វិ​ភ្លាមៗ នៅ​កន្លែងកើតហេតុ ដោយ​កៀប​ជាប់​នឹង​ថយ​ន្ដ  ខណៈដែល​កុមារី​រងគ្រោះ​នោះ​ចេញពី​សាលា​ជិះ​កង់​ទៅផ្ទះ ត្រូវ​រថយន្ដ​ដឹក​ទឹកម្ទេស របស់​សហគ្រាស​ផលិត​គ្រឿង​បរិភោគ សញ្ញា​រូប​ដំរី  សន្ដោង​គ្នា​ដាច់​ខ្សែ ហើយ​បុក​កុមារី​រងគ្រោះ​តែម្ដង ។​
កុមារី​រងគ្រោះ​អាយុ​៩​ឆ្នាំ រៀន​នៅ​សាលាបឋមសិក្សា​បន្ទាយ​ចាស់ បានចេញ​សាលារៀន​ជិះ​កង់​ទៅផ្ទះ ហើយ​ដល់​ចំណុច​ផ្លូវកែងរ​បងកា​រ៉ា​ស់​សាំង​តូ​តា​ល់​ដែលមាន​ទីតាំងនៅ ខាងលើ ក៏បាន​ជិះ​កង់​អែប​ទៅ​ក្បែរ​បង ប៉ុន្ដែ​ជា​អកុសល​មាន​រថយន្ដ​សណ្តោង រថយន្ដ​ដឹង​ទឹកម្ទេស ដាច់​ខ្សែ​សណ្ដោង ជ្រុល​ទៅបុក​កុមារី​ពេញទំហឹង និង​គៀប​ជាប់​កង់​រថយន្ត បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្ដង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya