ភ្នំពេញ ៖ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅខាងមុខភ្នំពេញ ស្ព័តក្លិប តាមបណ្ដោយផ្លូវលេខ២៧១ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។ រថយន្ដដឹកប្រេងក្រុមហ៊ុនតូតាល់ បានបង្កឱ្យយុវជនម្នាក់រងរបួស ធ្ងន់ធ្ងរសន្លប់ស្ដូកស្ដឹងនៅកន្លែងកើត ហេតុក្រោយមករថយន្ដសាមុយមកដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ភ្លាមៗ ។
មុនពេល កើតហេតុគេឃើញយុវជនម្នាក់មិន ស្គាល់ឈ្មោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1BS-5281 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៧១ ។ លុះបើកមកដល់ចំណុចកើត ហេតុក៏បានព្យាយាមបើកម៉ូតូជែងជាមួយ រថយន្ដមួយគ្រឿងក៏បណ្ដាលឱ្យរេចង្កូត ទៅប៉ះនឹងរថយន្ដហើយត្រូវរថយន្ដដឹក ប្រេងក្រុមហ៊ុនតូតាល់ ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ3C-1828 ដែល បើកបរបញ្ច្រាសទិសគ្នាក៏ជ្រុលល្បឿន ជាន់ហ្វ្រាំងមិនទាន់បុកចំម៉ូតូហុងដាសេ ១២៥ចំពីមុខពេញទំហឹងតែម្ដងបណ្ដាលឱ្យយុវជនជាម្ចាស់ម៉ូតូដួល ធ្លាក់ពីលើ ម៉ូតូរងរបួសធ្ងន់ធ្ងរសន្លប់ស្ដូកស្ដឹង ។ រីឯម៉ូតូកៀបជាប់ក្រោមក្បាលរថយន្ដ ដឹកប្រេងខូចខាតស្ទើរទាំងស្រុង ៕