ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់ ដោយសារ​ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​រ៉ឺម៉ក​ដឹក​សំរាម

យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់ ដោយសារ​ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​រ៉ឺម៉ក​ដឹក​សំរាម

​    ​ភ្នំពេញ​៖  យុវជន​ម្នាក់​ត្រូវ​រងរបួស​ធ្ងន់ធ្ងរ ខណៈ​រូបគេ​ជិះ​ម៉ូតូ​មួយគ្រឿង ក្នុង​ល្បឿន​លឿន ហើយ​ជ្រុល​បុក​រ៉ឺម៉ក​អូស​សំរាម នៅតាម​បណ្តោយ​ផ្លូវ​លេខ ១៨២ ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង ១០ និង ៥៥ នាទី​យប់​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ ២០១៣​។

​យោងតាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ម្នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ឌ្រី​ម​សង់​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1X-6432  ដោយបាន ជិះ​ក្នុង​ល្បឿន​យ៉ាង​លឿន​មិន​ប្រយ័ត្ន​ក៏​ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅបុក​ជាមួយរ​ទះ​អូស​សំរាម​ពេញទំហឹង​តែម្តង បណ្តាល​ឲ្យ​យុវជន​រូបនោះ​ត្រូវ​រងរបួស​ធ្ងន់​តែម្នាក់ឯង បាន​រថយន្ត​សាមុយ​មក​ដឹក យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ ប្រភព​ដដែល​បាន​បន្តថា​យុវជន​នេះ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​លិចទៅ​កើត​តាម​បណ្តោយ​ផ្លូវ​១៨២ លុះ​មកដល់​ចំណុចកើតហេតុ រូបគេ​បាន​បើក​វ៉ា​ឡាន​ពី​ខាងស្តាំ ទាំង​ខ្វះ​ការប្រុងប្រយ័ត្ន ក៏​ជ្រុល​ទៅបុក​និងរ​ទះ​អូស​សំរាម​ដែល​គេ​កំពុង​ឈប់​ប្រមូល​សំរាម​តាម​ចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​រងរបួស​បាក់ដៃ​ខាងឆ្វេង ហើយ​ត្រូវ​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​ទៅ​មន្ទី​ពេទ្យ​ភ្លាមៗ​។​
​សមត្ថកិច្ច​បញ្ចាក់​ថា​ក្រោយ​កើតហេតុ​ម៉ូតូ​របស់​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល ប៉ុស្តិ៍ ទឹកល្អក់​ទី ២ ចុះមក​អូស​យកទៅ​រក្សាទុក​រង់​ចាំ​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ ជនរងគ្រោះ​ឲ្យ​មក​ទទួលយក​ទៅវិញ ៕ ដោយ​៖ បញ្ញា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya