សៀមរាប ៖ តំបន់ទេសចរណ៍ប្រវត្ដិសាស្ដ្រសៀមរាបអង្គរមានភ្ញៀវ ជាតិនិងអន្ដរជាតិមកទស្សនាប្រាង្គប្រាសាទ នានារាប់លាននាក់ក្នុងមួយឆ្នាំៗ ។ ប៉ុន្ដែអ្វីដែលគេបានកត់សម្គាល់ឃើញនៅតំបន់ទេសចរណ៍ដ៏ល្បីល្បាញនោះ នៅ តាមបណ្ដោយផ្លូវមួយចំនួនហាក់គ្មាន សណ្ដាប់ធ្នាប់និងបង្កភាពអនាធិបតេយ្យដូចជានៅតាមផ្លូវផ្សារចាស់ ផ្សារក្រោម និងខាងមុខផ្សារលើជាដើម ។
ចំណែកនៅ តាមបណ្ដោយផ្លូវជាតិ លេខ៦ឯណោះវិញចាប់ពីទល់មុខសណ្ឋាគារអង្គរអេរ៉ា ក្នុងសង្កាត់ជ្រាវ ក្រុង សៀមរាបរហូតដល់ផ្លូវភ្លើងស្ដុបផ្សារ ញ៉ែ ស្ថិតក្នុងសង្កាត់សាលាកន្សែង ក្រុង សៀមរាបត្រូវបានគេដាក់ពង្រាយចំណត រថយន្ដយ៉ាងអនាធិបតេយ្យជាច្រើនកន្លែង ដែលបង្កឱ្យមានកកស្ទះចរាចរណ៍និងបាត់ បង់សណ្ដាប់ធ្នាប់សាធារណៈជារៀងរាល់ ថ្ងៃ ព្រមទាំងប៉ះពាល់ដល់អារម្មណ៍ភ្ញៀវ ទេសចរ ដោយសារនៅតាមចំណតរថ យន្ដអនាធិបតេយ្យទាំងនោះក្រុមអ្នក ចាប់ម៉ូយដាក់រថយន្ដមិនថា តែរថយន្ដ តាក់ស៊ី ឬរថយន្ដក្រុងនោះឡើយពួកគេ បានបង្កបញ្ហាដល់អ្នកធ្វើដំណើរដូច ដណ្ដើមម៉ូយគ្នាដណ្ដើមយកសម្ភារភ្ញៀវ ដែលទៅរករថយន្ដជិះ និងរត់ឆ្លងកាត់ផ្លូវ ដើម្បីចាប់ភ្ញៀវដាក់រថយន្ដជាដើម។ ទាំងអស់នេះជាវប្បធម៌អាក្រក់បំផុត ដែលកើតមានរាល់ថ្ងៃនៅក្នុងតំបន់ បេតិកភណ្ឌពិភពលោក ។
បញ្ហាអត់ សណ្ដាប់ធ្នាប់ដោយសារការ ដាក់ពង្រាយចំណតរថយន្ដដែលមានអ្នក ចាប់ម៉ូយដាក់រថយន្ដបង្កភាពរញ៉េរញ៉ៃ នេះមិនមែនទើបកើតឡើងថ្មីៗនោះទេ ។ ប៉ុន្ដែលោក ទូច សៀ ជាអ្នកគ្រប់គ្រង ចំណតរថយន្ដនៅក្នុងខេត្ដសៀមរាប មើលមិនឃើញពីសកម្មភាពនោះឡើយ ពោលគឺគិតតែប្រយោជន៍បុគ្គលធំជាង ប្រយោជន៍ជាតិធ្វើយ៉ាងណាឱ្យតែបាន លុយចូលហោប៉ៅរបស់ខ្លួន និងបក្ខពួក បើទោះបេនឡាននោះកើតមានពេញ ទីក្រុងអង្គរក៏មិនខ្វល់ដែរ ។
ចំណតរថយន្ដអនា ធិបតេយ្យដាក់ពង្រាយតាមបណ្ដោយផ្លូវជាតិលេខ៦រួមមាន ចាប់ពីទល់មុខ សណ្ឋាគារអង្គរអេរ៉ា ដល់ផ្លូវកែងក្រវាត់ ក្រុងសៀមរាប នៅអតីតចំណតរថយន្ដ ភូមិចុងកៅស៊ូខាងកើតផ្សារលើ ទល់មុខ ផ្សារលើ ខាងជើងគល់ស្ពានព្រះរាជដំណាក់ ពីខាងកើតនិងខាងមុខវត្ដធម្មយុត្ដិជាដើម ។ ទាំងអស់នេះមិនដឹងថា នរណាជា អ្នកទទួលខុសត្រូវនោះទេ ខណៈលោក ទូច សៀ និងអាជ្ញាធរក្រុងសៀមរាបមិន អាចទាក់ទងបាន ៕