ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » ផ្លូវ​មុខក្រសួង​ការងារ បាន​បើក​ដំណើរ​ឱ្យធ្វើ​ចរាចរណ៍​ឡើងវិញ​ហើយ ​

ផ្លូវ​មុខក្រសួង​ការងារ បាន​បើក​ដំណើរ​ឱ្យធ្វើ​ចរាចរណ៍​ឡើងវិញ​ហើយ ​

ភ្នំពេញ ៖  នៅវេលា​ម៉ោង​២​និង​៣០​នាទី រសៀល ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៣  ត្រូវបាន​រំសាយ​ត្រឡប់​ទៅកាន់​លំនៅឋាន​វិញ​។​
​តំណាង​កម្មករ​បាន ថ្លែងថា បើទោះជា​ការតវ៉ា​នេះ​ពុំទាន់​ទទួលលទ្ធផល​យ៉ាងណា​មួយ​ពី​ការទាមទារ ដំឡើង​ប្រាក់​ឈ្នួល ចំនួន​១៦០​ដុល្លារ​ក៏ដោយ ពួកយើង​ត្រូវ​សម្រាក​ត្រឡប់​ទៅកាន់​ផ្ទះសម្បែង​រៀងៗ​ខ្លួន​វិញ ហើយនឹង​បន្ដធ្វើ​ការតវ៉ា​នៅ​ថ្ងៃ ទី​២ ខែមករា ឆ្នាំ​២០១៤ មុខ​រោងចក្រ​របស់​ពួកយើង​រៀងៗ​ខ្លួន ។​
​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា កាលពី​ព្រឹក​មិញ មិន មាន​វត្ដ​មាន​ក្នុងការ​ចូលរួម​ដឹកនាំ​បាតុករ​មក​ធ្វើការ​តវ៉ា​នៅមុខ ក្រសួង​ការងារ​នោះទេ ដោយ​លោក​ជាប់រវល់​ទៅ​ចូលរួម សមាជ​សមាគម​គ្រូបង្រៀន​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ ជាមួយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។ ប៉ុន្ដែ នៅវេលា​ម៉ោង​២​រសៀល លោក រ៉ុង ឈុន បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា រសៀល​នេះ​យើង​នឹង​ផ្អាក​ការធ្វើ​កូដកម្ម​តវ៉ា​មួយ គ្រា​សិន ប៉ុន្ដែ​យើង​ប្រើ​យុទ្ធសាស្ដ្រ​ថ្មី​ចាប់ពី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៤ កម្មករ​ទាំងអស់​ទៅធ្វើ​កូដកម្ម​តាម​តំបន់ (​តាម​បណ្ដា រោងចក្រ​រៀងៗ​ខ្លួន​) ហើយ​ការតវ៉ា​នេះ បើ​គ្មាន​ដំណោះស្រាយ លោក​អះអាងថា នឹងធ្វើ​បន្ដ​ទ្រង់ទ្រាយ​ធំ ។​
​គួររំលឹកថា ការធ្វើ​កូដកម្ម​មួយរយៈ​នេះ តំណាង​សហជីព​បាន​ដឹកនាំ​កម្មករ​ឈានដល់​ការបិទផ្លូវ​សាធារណៈ ដែល​ប៉ះពាល់​ទៅ នឹង​ចរាចរណ៍ ពិសេស​សេដ្ឋកិច្ចជាតិ ។ ក្នុងនោះ លោក រ៉ុង ឈុន ត្រូវបាន​រាជរដ្ឋាភិបាល​ជំ​រុញឱ្យ​ក្រសួង​ការងារ​និង​បណ្ដុះ បណ្ដាល​វិជ្ជាជីវៈ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​រួចហើយ​ដែរ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya