ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ បណ្តាល​ឲ្យ​២​នាក់​របួសធ្ងន់​ម្នាក់​របួសស្រាល​ ​

ម៉ូតូ​បុក​ម៉ូតូ បណ្តាល​ឲ្យ​២​នាក់​របួសធ្ងន់​ម្នាក់​របួសស្រាល​ ​

កណ្តាល  ៖ កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៣ លើ​កំណាត់​ផ្លូវជាតិ​លេខ​២១B ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ។ មនុស្ស​ប្រុស​ស្រី​៣​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល ដេក​សន្លប់​ស្តូកស្តឹង​នៅ​កន្លែងកើតហេតុ ហើយ​ត្រូវបាន​រថយន្ត​សាមុយ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​ជនរងគ្រោះ​ទាំង​៣​នាក់​បើក​ម៉ូតូ​បុក​គ្នា​ពេល​កំពុង​បើកបរ ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា  ។​
ជនរងគ្រោះ​ឈ្មោះ អ៊ុក សុធា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ (​រងរបួស​ធ្ងន់​) មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ា​ហុងដា​ឌ្រី​ម សេ​១១០ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1BR-6471 និង​ភាគី​ម្ខាង​ទៀត​មានឈ្មោះ ប៉ាវ តឹក​លី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ (​របួសធ្ងន់​) មាន​ទីលំនៅ​ភូមិ​ព្រែកត្រែង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្តាល ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្សូ​គី​ស្មាស់ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​កណ្តាល 1M-6722 និង​អ្នករួមដំណើរ​ជាមួយ​ម្នាក់​ដែល​រងរបួស​ស្រាល​មានឈ្មោះ ថេ​ង ណារិន ភេទ​ស្រី អាយុ ២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​លេខ​៥ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya