ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » អាជ្ញាធរ​វៀតណាម​ប្រគល់​សព​អ្នកនេសាទ​ខ្មែរ​ម្នាក់​ ជូន​អាជ្ញាធរ​ខេត្តកំពត ​

អាជ្ញាធរ​វៀតណាម​ប្រគល់​សព​អ្នកនេសាទ​ខ្មែរ​ម្នាក់​ ជូន​អាជ្ញាធរ​ខេត្តកំពត ​

កំពត​៖ អាជ្ញាធរ​ប្រទេស​វៀតណាម​កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែធ្នូ ឆ្នាំ​២០១៣​ម្សិលមិញ​បាន​ជូនដំណឹង​ដល់​អាជ្ញាធរ​ខេត្តកំពត បន្ទាប់ពី​បាន​ប្រទះឃើញ​សព​អ្នកនេសាទ​ខ្មែរ​ម្នាក់​អណ្តែត​ទឹក​ក្នុង​លំហ​សមុទ្រ​នៃ​ដែនទឹក​របស់ខ្លួន កាលពី​រសៀល​ថ្ងៃទី​២៩​ខែធ្នូ ឆ្នាំ​២០១៣​ក្បែរ​កោះត្រល់​ក្នុង​ដែនទឹក​ប្រទេស​វៀតណាម​។​
ទាក់ទិន​នឹង​ការប្រគល់​សព​នេះ បើតាម​អាជ្ញាធរ​វៀតណាម​បាន​ឲ្យ​ដឹងថា សព​នេះ​ត្រូវបាន​ក្រុម​អ្នកនេសាទ​វៀតណាម​ប្រទះឃើញ​អណ្តែត​ទឹក​ត្រង់ចំណុច​កោះត្រល់ កាលពី​រសៀល​ថ្ងៃទី​២៩​ខែធ្នូ ឆ្នាំ​២០១៣ ទើប​រាយការណ៍​ជូន​អាជ្ញាធរ​វៀតណាម​ធ្វើការ​ត្រួតពិនិត្យ រួច​ជូនដំណឹង​មក​អាជ្ញាធរ​ខេត្តកំពត​។​
តាម​ប្រភពពី​ក្រុម​អ្នកនេសាទ​រួម​អាជីប​បាន​និយាយថា មុនពេល​ចេញទៅ​នេសាទ​នៅ​ល្ងាច​ថ្ងៃទី​២៦​ខែធ្នូ ឆ្នាំ​២០១៣ ជនរងគ្រោះ​រួមជាមួយ​គូរ​កន​បាន​ពិសារ​អាហារ​ពេល​ល្ងាច ព្រមទាំង​មានការ​ផឹក​សី​ុ​ផងដែរ លុះ​បញ្ចប់​កម្មវិធី​ក៏​នាំគ្នា​ចេញទៅ​នេសាទ​ត្រី​ក្នុង​សមុទ្រ តែ​មិនដឹង​យ៉ាងម៉េច​ស្រាប់តែ​ជនរងគ្រោះ​រអិល​ធ្លាក់ទឹក​បាត់​ខ្លួន​រហូត​តែម្តង​។​
បើតាម​ការបញ្ជាក់​អះអាង​ពី​អាជ្ញាធរ​ក្នុង​ខេត្តកំពត បាន​ឲ្យ​ដឹងថា សព​ដែល​ខាង​ភាគី​វើត​ណា​ម​ប្រគល់​ឲ្យ​នេះ​ជា​អ្នកនេសាទ​ខ្មែរ មានឈ្មោះ សឹម សាក់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រ​ពាំងរ​ពៅ ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត ដែល​បាន​ផឹកស្រា​ស្រវឹង ហើយ​រអិល​ធ្លាក់ទឹក​កាលពី​វេលា​ម៉ោង​១៩​និង​៤០​នាទី​យប់ ថ្ងៃទី​២៦​ខែធ្នូ ឆ្នាំ​២០១៣​ខ​ណះ​ដែល​ជនរងគ្រោះ​និង​ក្រុម​អ្នកនេសាទ​ខ្មែរ​ជាច្រើន​ទៀត​បាន​ទៅរក​នេសាទ​ត្រី​ក្នុង​លំហ​សមុទ្រ​។ អាជ្ញាធរ​ក្រុង​កំពត បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពី​ដឹង​ពី​ករណី​ធ្លាក់ទឹក​នេះ ក្រុម​អ្នកនេសាទ​រួម​អាជីប​ក៏បាន​ចុះជួយ​ស្វែងរក​ភ្លាមៗ​និង​បន្ត​ស្វែងរក​២,៣​ថ្ងៃ​ប៉ុន្តែ​នៅតែ​រក​មិនឃើញ លុះ​ល្ងាច​ថ្ងៃទី​២៩​ខែធ្នូ ឆ្នាំ​២០១៣ ទើប​មាន​ភាគី​វៀតណាម​រាយការណ៍​ពី​ករណី​ប្រទះឃើញ​សព​អ្នកនេសាទ​ខ្មែរ​នៅក្បែរ​កោះត្រល់ ហើយ​ឲ្យ​ភាគ​កម្ពុជា​ទៅ​ទទួលយក​សព​ជនរងគ្រោះ​មក​ស្រុកកំណើត ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ គង់ ស​ម្ប​តិ្ត​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya