ភ្នំពេញ៖ ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ីបានលើកឡើងនៅក្នុង សន្និសីទ កាសែត របស់ខ្លួនដោយស្នើទៅគណបក្ស ប្រជាជនកម្ពុជាឲ្យមានការចរចានេះឡើងនៅដើមឆ្នាំថ្មីឆ្នាំ២០១៤។
នៅព្រឹកថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៣ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានប្រសាសន៍ថា ជំនួបចចារជាថ្មីនឹងកើតមាននៅពេលឆាប់ៗខាង មុខនេះប៉ុន្តែពេល វេលាច្បាស់ឯកឧត្តមនៅមិនទាន់បញ្ជាក់នៅឡើយទេ។
ជំនួនចរចាជាថ្មីរវាងគណបក្សទាំងពីរមិន ទាន់ត្រូវបានមន្ត្រីជាន់ខ្ពស់បង្ហាញពី ប្រធានបទនៃការជួបចរចានេះ ប៉ុន្តែ ក្រសែភ្នែកអ្នក តាមដានគេបានដឹងជាទូទៅថា នឹងដោះបញ្ហាសេសសល់មួយចំនួនក្រោយ បោះឆ្នោតរួមមាន ការជជែកអំពីតួនាទី ឬក៏ទាមទារឲ្យការកែទម្រង់ ប្រព័ន្ធបោះឆ្នោតនៅកម្ពុជាជាដើម។
ប៉ុន្តែយ៉ាងណាក៏ដោយកាលពេលថ្មីៗនេះប្រធានគណបក្ស សង្គ្រោះជាតិបានជូនពរសម្ដេច ហ៊ុន សែន នៅក្នុង ឱកាសឆ្នាំថ្មីនឹងបាន បង្ហាញគោលជំហរចរចាឡើងវិញ ជាមួយគណបក្សប្រជាជនកម្ពុជា៕