ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ដើរ​ឆក់​ត្រី ភ្លាត់ស្នៀត​ឆក់​ស្លាប់​ខ្លួនឯង​ ​

ដើរ​ឆក់​ត្រី ភ្លាត់ស្នៀត​ឆក់​ស្លាប់​ខ្លួនឯង​ ​

កំពង់ស្ពឺ ៖ កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៣ ស្ថិតក្នុង​ភូមិ​សំ​ប៉ូវ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្ដ​កំពង់ស្ពឺ ។
​ជនរងគ្រោះ​មានឈ្មោះ ប៉ិន ផាត អាយុ​៤២​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ អ៊ឹម ឌឹ​ប អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ ។​
​តាម ការ​អោយដឹងពី​ប្រពន្ធ​ជនរងគ្រោះ​ថា ប្តី​របស់គាត់​ជា​ទម្លាប់ គឺ​ចេញ​ទៅរក​ឆក់​ត្រី​នៅវេលា​យប់ និង​ទៀបភ្លឺ​ជា​រៀងរាល់ថ្ងៃ លុះ​ថ្ងៃកើតហេតុ ប្តី​របស់គាត់​បានចេញ​ទៅរក​ឆក់​ត្រី​ដូច​សព្វមួយដង រហូតដល់​ថ្ងៃ​ភ្លឺ​ច្បាស់​(​វេលា​ម៉ោង​៨)​មិនឃើញ​ប្តី​គាត់​ត្រឡប់មកវិញ  ក៏​នាំគ្នា​ដើររក ស្រាប់តែ​បាន​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​ទឹក​ប្រឡាយ​បាត់ទៅហើយ ។​ប្រពន្ធ​ជនរងគ្រោះ​បន្តថា​ក្រោយ​កើតហេតុ​ញាតិមិត្ត​បាន​រាយការណ៍​ដល់​អាជ្ញាធរ​មូលដ្ឋាន​អោយ​ចុះមក​ពិនិត្យ​សាកសព​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya