ភ្នំពេញ ៖ កាលពីវេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅតាមផ្លូវលេខ៦១ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ ។ លោកអ៊ុំ សារិទ្ធ ជាមន្ដ្រីបម្រើ ការងារនៅសាលាឧទ្ធរណ៍ បានបើករថយន្ដ ទៅបុកសិស្ស សាលាម្នាក់ ពេលកំពុងបើក ម៉ូតូ បណ្ដាលឱ្យបាក់ជើងពីរកំណាត់ ។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឱ្យដឹងថា លោកអ៊ុំ សារិទ្ធ បានបើករថយន្ដម៉ាករ៉េវហ្វ័រ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2B-5723 តាមបណ្ដោយផ្លូវលេខ៦១ លុះដល់ចំណុចកើតហេតុ បានបុកយុវជន ម្នាក់ អាយុ១៧ឆ្នាំ មុខរបរជាសិស្សសាលា ពេលកំពុងបើកម៉ូតូ ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-3470 បណ្ដាលឱ្យក្មេងប្រុសរងគ្រោះរូបនេះ ដួល និងបាក់ជើងពីរកំណាត់ ។
យ៉ាងណាក៏ដោយ លោកអ៊ុំ សារិទ្ធ បាននិយាយថា លោកនឹងចេញថ្លៃព្យាបាល ទាំងស្រុង ជូនដល់ក្មេង ប្រុសរងគ្រោះ ឈ្មោះ សេក លីហាង ៕
» ព័ត៌មានជាតិ » មន្ដ្រីសាលាឧទ្ធរណ៍ បើកបុកសិស្សសាលា បាក់ជើង