ភ្នំពេញ ៖ កាលពីវេលាម៉ោង២និង៤០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅចំណុចមុខថប ក្លិប សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។
នគរបាល ប៉ុស្ដិ៍រដ្ឋបាលទួលទំពូងទី១ បានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ខាងលើមានឈ្មោះ ម៉ៅ វុធ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មានមុខរបរមិនពិតប្រាកដ ។
ជននេះនិងបក្ខពួកម្នាក់ទៀតបានធ្វើ សកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋបំណងលួចយកសម្ភារក្នុងផ្ទះតែ ម្ចាស់ផ្ទះដេកលង់លក់មិនដឹងទេ ។ ប៉ុន្ដែដោយមាន យុវជនមួយក្រុមបានចេញពីរាំកម្សាន្ដ ហើយជិះម៉ូតូមកចំកន្លែងកើតហេតុក៏ ប្រទះឃើញជនសង្ស័យកំពុងគាស់ទ្វារផ្ទះ ដូច្នេះពួកគេនាំគ្នាព័ទ្ធចាប់និងស្រែកឆោឡោបង្កឱ្យមានការ ភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋនៅជិតខាងនិងម្ចាស់ផ្ទះចុះមកជួយដេញចាប់និងព្រួតគ្នា វាយជន សង្ស័យខាងលើនេះឡើងទ្រមខ្លួនពេល ដែលនគរបាលមិនទាន់មកដល់។ ក្រោយ មកទើបគេរាយការណ៍ទៅនគរបាលប៉ុស្ដិ៍ ទួលទំពូងទី១ឱ្យមកទទួលយកទៅទីស្នាក់ការនគរបាលប៉ុស្ដិ៍ដើម្បីបន្ដ ការសាកសួរ ៕
» ព័ត៌មានជាតិ » គាស់ទ្វារផ្ទះចូលលួចទ្រព្យ គេឃើញព្រួតចាប់វាយទ្រមខ្លួន