សៀមរាប ៖ នៅម៉ោង៥ល្ងាច ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅចំណុចជិតស្ដុបកោះកេរ្តិ៍ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ។
យុវសិស្សម្នាក់ត្រូវបានរថយន្ដប្រភេទទេសចរណ៍៤៥កៅអី កិនខ្ទេចស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលជនរងគ្រោះជិះម៉ូតូប៉ះខឿនផ្លូវដួលខ្ទាតចូលក្រោមរថយ ន្ដកំពុងធ្វើបើកបរបញ្ច្រាសទិសគ្នា ។
ជនរងគ្រោះមានឈ្មោះ ណែត វណ្ណៈ ភេទប្រុស អាយុ១៩ឆ្នាំ រៀននៅវិទ្យាល័យ១០មករា ១៩៧៩ ជិះម៉ូតូ ម៉ាក Fino ពាក់ស្លាកលេខភ្នំពេញ 1AK-4701 ធ្វើ ដំណើរបញ្ច្រាសទិសជាមួយរថយន្ដពីត្បូងទៅជើង ស្រាប់តែមកដល់កន្លែងកើតហេតុ ជនរងគ្រោះបានបុកខឿនផ្លូវ ហើយដួលទៅបើកនឹងរថយន្ដដែលកំពុងធ្វើដំណើរ បណ្ដាលឲ្យកិនខ្ទេចក្បាលស្លាប់ភ្លាមៗនៅកន្លែង ។ ចំណែកម្ចាស់រថយន្ដបានគេចខ្លួនបាត់ផងដែរ ។
បន្ទាប់ ពីកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការវាស់វែង និងយករថយន្ដ ទៅកាន់ការិយាល័យជំនាញ ដើម្បីឲ្យម្ចាស់រថយន្ដ និងក្រុមគ្រួសារជនរងគ្រោះដោះស្រាយតាមផ្លូវច្បាប់ ៕