ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||     មន្ត្រី​ប៉េអឹម​ខេត្តកំពង់ឆ្នាំង ​២រូប ប្រជាពលរដ្ឋ​ប្តឹងទៅ​អង្គភាព​ប្រ​ឆាំ​អ​អំពើពុករលួយ (ACU) និង​ទៅ​តុលាការ​ពីបទ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់​ចំនួន ៥.០០០​ដុល្លារ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ជិះ​ម៉ូតូ​បុក​ស្ត្រី​ម្នាក់ កំពុង​ដើរ​ឆ្លងផ្លូវ បណ្តាល​ឲ្យ​ស្លាប់ ក្រោយ​បញ្ជូនទៅ​មន្ទីរពេទ្យ នៅ​កំពង់ធំ

បុរស​ម្នាក់ ជិះ​ម៉ូតូ​បុក​ស្ត្រី​ម្នាក់ កំពុង​ដើរ​ឆ្លងផ្លូវ បណ្តាល​ឲ្យ​ស្លាប់ ក្រោយ​បញ្ជូនទៅ​មន្ទីរពេទ្យ នៅ​កំពង់ធំ

កំពង់ធំ ៖ កាលពី​វេលា​ម៉ោង៨និង២០នាទី​យប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ លើ​កំណាត់​ផ្លូវលំ​ក្រាល​កៅស៊ូ ភូមិ​រូង ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ។

អ្នក​ថ្មើរជើង​ឆ្លងកាត់​ផ្លូវ​ពី​លិចទៅ​កើត ដែល​ត្រូវ​ម៉ូតូ​បុក​ស្លាប់មាន ឈ្មោះ លូ​ង ឡៃ ភេទ​ស្រី អាយុ៥៧ឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ (ស្លាប់​តាមផ្លូវ​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ)។ ចំណែក​ម៉ូតូ​បង្ក​ម៉ាក​SUZUKI Smash ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ផ្លូវត្រង់​ពី​ត្បូង​ទៅ​ជើង ដោយ​ឈ្មោះ អ៊ុន ពេ​ជ ភេទ​ប្រុស អាយុ២៥ឆ្នាំ នៅ​ភូមិ​អណ្តោត ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បណ្តាល​ឲ្យ​របួសស្រាល ហើយ​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍។ សមត្ថកិច្ច​បាន​វាស់វែង​យក​វត្ថុតាង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍ រង់ចាំ​ដោះស្រាយ​គ្នា​ពេល​ក្រោយ​តាមផ្លូវ​ច្បាប់  ៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya