ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ធ្លាយ​អំពើពុករលួយ​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា អោក បូរ៉ា ស៊ី​ខ្លាំងពូកែ​ឆ្ពិន​ភ្នែក ?​  ||     លោក ញឹក ប៊ុន​លេខ មេ​គយ​ច្រក​បឹង​ត្រកួន ប្រមូល​លុយ​តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​  ||     ឧកញ៉ា គង់ ក្រឹ​ង បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន?​  ||     តើ​ហេតុអ្វី​បានជា​អាជ្ញាធរ​ក្នុង​ខណ្ឌចំការមន​មានការ​បិទបាំង រឿង​បុរស​សន្តិសុខ​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅក្នុង​សាកលវិទ្យាល័យ​ប៊េ​ល​ធី អន្តរជាតិ?​  ||     មន្ត្រី​ជំនាញ​ក្នុង​ខេត្តកំពង់ធំ​ពិតជា​សកម្ម​ណាស់​ក្នុងការ​បង្កើត​បទល្មើស​នេសាទ​គឺ​ដូច​ភ្លៀងរលឹម​តែម្តង​ពី​ថ្នាក់​សង្កាត់​រហូតដល់​ម​ន្ទីរ​កសិកម្ម​ខេត្ត ម្យ៉ាងដែរ​  ||   

» ព័ត៌មានជាតិ » កម្មករ​រោងចក្រ​កាត់ដេរ «ឡុង វិច​ថូ​រី អ៊ិន​ធើ​ណេ​សិ​នណល» ធ្វើ​កូដកម្ម​នឹង​ថៅកែ​ដឹក​អីវ៉ាន់​ចេញ មិនដឹង​មូលហេតុ នៅ​ភ្នំពេញ

កម្មករ​រោងចក្រ​កាត់ដេរ «ឡុង វិច​ថូ​រី អ៊ិន​ធើ​ណេ​សិ​នណល» ធ្វើ​កូដកម្ម​នឹង​ថៅកែ​ដឹក​អីវ៉ាន់​ចេញ មិនដឹង​មូលហេតុ នៅ​ភ្នំពេញ

ភ្នំពេញ៖ ការតវ៉ា​បាន​ផ្ទុះឡើង កាលពី​វេលា​ម៉ោង៧និង១០នាទី​ព្រឹក​ថ្ងៃ ទី១៤ ខែមករា ឆ្នាំ ២០១៩ ដោយ​កម្មករ ក​ម្មា​ការី​នី​បាននាំគ្នា ជួប​ប្រមូលផ្តុំ​នៅមុខ រោងចក្រ ដែលមាន​ទីតាំង នៅក្នុង ភូមិ ទួលគោក សង្កាត់​ទួល​សង្កែ ទី១ ខណ្ឌទួលគោក ខណ្ឌ​ឬ​ស្សី​កែវ ។

កម្មករ ក​ម្មា​ការី​នី​កាត់ដេរ រោងចក្រ ឡុង វិច​ថូ​រី អ៊ិន​ធើ​ណេ​សិ​នណល(ខេ​ម​បូ​ឌា) លី​មី​ធី​ត​ប្រមាណ​ជាង៤០០នាក់​បាននាំគ្នា ធ្វើ​កូដកម្ម ដើម្បី​ទាមទារ​ប្រាក់ខែ​និង​ប្រាក់​អតីតភាព​ការងារ បន្ទាប់ពី​រោងចក្រ ដំណើរការសុខៗ ស្រាប់តែ ថៅកែ ដឹកជញ្ជូន​អីវ៉ាន់​ចេញ​ដោយ​ពុំបាន​ដោះស្រាយ​ឡើយ។ អ្វីដែល​មានការ​ចាប់អារម្មណ៍ បន្ទាប់ពី​តំណាង​សហ​ជី​ដឹកនាំ​កម្មករ ជួប​ប្រមូលផ្តុំ​មួយសន្ទុះ ស្រាប់តែ​មិន​ចង់​ឲ្យ មានការ​ផ្សព្វផ្សាយ ហើយ​អ្នកយកព័ត៌មាន​សុំ​ថត សំណើរ របស់​កម្មករ ដែល​បាន​ផ្តិតមេដៃ​ទាមទារ ក៍​មិន​អនុញ្ញាត​ឲ្យ​ថត​ឡើយ ។

រោងចក្រ កម្មករ ក​ម្មា​ការី​នី ប្រមាណ៤២០នាក់ បាននាំគ្នា ធ្វើ​កូដកម្ម តាំងពី​ថ្ងៃទី១២ ខែ មករា មក​ម្លេះ បន្ទាប់ពី​រោងចក្រ​នេះ​ដំណើរការសុកៗស្រាប់តែ​ថៅកែ​បាន​ដឹកជញ្ជូន ម៉ាស៊ីន និង​សម្ភា​រះ​មួយចំនួន​ចេញ​ដោយ​ពុំ​ដឹង​ពី​មូលហេតុ ។ការ​ជញ្ជូន​អីវ៉ាន់​ចេញ​សង្ស័យ រោងចក្រ​នោះ ប្រុង បិតទ្វារ​រើ​ទៅ​កន្លែង​ផ្សេង ដោយ​គេចវេស​ន៍​មិន​ដោះស្រាយ ប្រាក់​អតីតភាព និង​ប្រាក់ផ្សេងៗទៀត​ទៅតាម​ច្បាប់។ រោងចក្រ បាន​ដំណើរ ការប្រមាណ​ជាង១០ឆ្នាំ មកហើយ មាន​កម្មករ ក​ម្មា​ការី​នី ប្រមាណ១៤០០នាក់ ។មួយ​រយះ​ចុងក្រោយ ថៅកែ​រោង បាន​រំសាយ​កម្មករ ដែល​ចប់​កិច្ចសន្យា ជា​បន្តបន្ទាប់​អស់​ប្រមាណ១០០០នាក់ នៅសល់តែ៤២០នាក់ ស្រាប់តែ កំពុងតែធ្វើការសុកៗ រោងចក្រ​ក៍បាន​ដឹកជញ្ជូន​អីវ៉ាន់​ចេញ​ដោយ​ពុំ​ដឹង​មូលហេតុ ។

ការធ្វើ​កូដកម្ម ដើម្បី សូម​ឲ្យ​ក្រុមហ៊ុន បញ្ជាក់ ថា តើ​ក្រុមហ៊ុន ដំណើរ តទៅទៀត ឬ​អត់ , ។បើ​ក្រុមហ៊ុន​នៅ​ដំណើរការ​សូមកុំ​បញ្ចប់​កិច្ចសន្យា​កម្មករ​ដែលមាន​កំហុស។ បើ​ក្រុមហ៊ុន​មិន​ដំណើរ សូម​ទទួលខុសត្រូវ​ដោះស្រាយ ប្រាក់ខែ​និង​ប្រាក់​អតីតភាព​ការងារ​ជួន​កម្មករ ទើប​អាច​ប្តូរ​ទីតាំង និង​រើស​ម្ភា​រះ​ចេញ​បាន។ទោះបីជា​យ៉ាង ណា អ្នកយកព័ត៌មាន​ពុំ​ទទួលបាន​ការបំភ្លឺ​ណាមួយ​ពី​រោងចក្រ​ឡើយ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya