ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សមត្ថកិច្ចជំនាញ ក្នុងខេត្តកំពង់ឆ្នាំង ចាត់ទុកអនុក្រិដ្ឋរបស់សម្តេច តេជោ ហ៊ុន សែន នឹង សេចក្តីណែនាំរបស់ ឯកឧត្តមវេង សាខុន (គ្មានប្រសិទ្ធិភាព)​  ||     ប្រទះឃើញសាកសពអណ្ដែតទឹក នៅស្ទឹងត្រែង​  ||     បទល្មើសហ៊ុំសម្រាស់ នៅចំណុចព្រែកសំពៅរពាក់ ស្ថិតក្នុងតំបន់អិរក្សឡូត៍លេខ១០ ត្រូវលោកនាយផ្នែកក្របួចចាប់បាន​  ||     អាជ្ញាធរថ្នាក់ខេត្តព្រះសីហនុ និងថ្នាក់ស្រុក ស្ទឹងហាវ បាននឹងកំពុងឃុបឃិតជាមួយឈ្មួញ ធ្វើសកម្មភាពចាក់ដីលុប សមុទ្រពង្រីកទីតាំងផែអ៊ូទូកចាស់ (ផែដីដុះ) នៅព្រះសីហនុ​  ||     បែកធ្លាយ ព័ត៌មាន ក្តៅៗ ហុយៗ លោក លាក់ សំអាត នាយរងសង្កាត់ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសនៅក្នុងថ្ងៃបុណ្យទន្លេ បើកដៃឲ្យ សហគមន៍ ធ្វើសកម្មភាព ហ៊ុមព័ទ្ធ សម្រាស់ ចាប់ត្រី យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បញ្ជា​ឲ្យ​បិទ​មន្ទីរពេទ្យ «វ៉ិ​ច​តូ​រៀ»

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បញ្ជា​ឲ្យ​បិទ​មន្ទីរពេទ្យ «វ៉ិ​ច​តូ​រៀ»

ភ្នំពេញ៖  ទីបំផុត​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន ត្រូវបាន​ក្រសួងសុខាភិបាល បិទ​ជា​ស្ថាពរ​ហើយ បន្ទាប់ពី​មិន​គោរព​លិខិតបទដ្ឋាន​របស់​ក្រសួងសុខាភិបាល នេះ​បើតាម​ការបញ្ជាក់​ពី​លោក​រដ្ឋមន្ត្រី។ នៅមុននេះ​បន្តិច  ខ្ញុំ​ចេញ​លិខិត​បិទ​មន្ទីរពេទ្យ​នេះ ជា​ស្ថាពរ​ហើយ បន្ទាប់ពី​មិន​គោរព​លិខិតបទដ្ឋាន​របស់​ក្រសួងសុខាភិបាល…. ពេលនេះ ខ្ញុំ​កំពុង​ចុះហត្ថលេខា។ ទោះជា​បែបណា​លោក​រដ្ឋមន្ត្រី មិនបាន​លម្អិត ជុំវិញ​រឿងនេះ​ទេ គ្រាន់តែ​គេ​ដឹងថា ការបិទ​នេះ ក្រោយ​ផ្ទុះ​រឿង​នារី​ម្នាក់ ត្រូវ​មន្ទីរពេទ្យ​ចាក់​បង្ខាំង​ទុក​ទារលុយ​រាប់ពាន់​ដុល្លារ បើ​មិន​បង់​ឲ្យ មិន​ដោះលែង។

កាលពី​វេលា​ម៉ោង​ប្រមាណ៨យប់​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង បន្ទាប់ពី​នារី​ម្នាក់ បាន​ទៅ​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ ស្ថិតនៅ​ផ្លូវ​លេខ ៣១៥ សង្កាត់​បឹងកក់២ ខណ្ឌទួលគោក ជាមួយ​ម្ដាយ ដើម្បី​មក​ពិនិត្យ​ជំងឺ​រោគ​ស្ត្រី។ ក្រោយ​ពិនិត្យ​រួច ស្រាប់តែ​ខាង​មន្ទីរពេទ្យ បាន​ប្រាប់​ឲ្យ​នារី​រងគ្រោះ​ត្រូវតែ​វះកាត់ បើ​មិន​វះកាត់​ទេ អាច​នឹង​ស្លាប់។ ភ្លាមៗនោះ​នារី​រងគ្រោះ បាន​និយាយថា ខ្លួន​គ្មាន​ប្រាក់​ទេ បាន​សុំ​ចេញទៅ​ក្រៅ​វិញ (ព្រោះ​ធ្លាប់​ល្បី​ថា មន្ទីរពេទ្យ​យក​ថ្លៃ​កប់​ពពក) ថែមទាំង​សុំ​អង្វរ​ទៀត តែ​បែរជា​ខាង​មន្ទីរពេទ្យ​បង្ខិតបង្ខំ​ឲ្យ​នារី​រងគ្រោះ​ខាងលើ ត្រូវតែ​ធ្វើការ​វះកាត់​ជាបន្ទាន់ ហើយ​ថែមទាំង​មិន​ប្រាប់​ពី​តម្លៃ​នៃ​ការវះកាត់​ទៀតផង។ខាង​មន្ទីរពេទ្យ បាន​យក​ក្រដាស១សន្លឹក មិនដឹងថា ជា​សរសេរ​អ្វីខ្លះ​នោះទេ បាន​ឲ្យ​ម្ដាយ​របស់​នារី​រងគ្រោះ ផ្ដិតមេដៃ។ លុះ​ក្រោយ​ធ្វើការ​វះកាត់​រួច ខាង​មន្ទីរពេទ្យ​បាន​យក​វិក្កយបត្រ​បង់ថ្លៃ​វះកាត់​មក​ឲ្យ​គាត់ ដោយ​អស់ប្រាក់​ចំនួន២,០០០ដុល្លារ ថ្លៃ​ពិនិត្យ១០ដុល្លារ ថ្លៃ​ពិសោធន៍៤៦ដុល្លារ ហើយ​ការវះកាត់​នេះ មិនទាន់​ដឹងថា ជា​ជំងឺ​អ្វី​ឲ្យ​ប្រាកដ​នោះទេ។ ម្ដាយ​របស់​នារី​រងគ្រោះ គាត់​មាន​ប្រាក់​តែ៦០០ដុល្លារ​ទេ សល់​ប៉ុន្មាន​គាត់​សុំ​បង់​រំ​លួស ម្ដង១០០ដុល្លារ តែ​ខាង​មន្ទីរពេទ្យ​មិន​ព្រម​ទេ ទាល់​តែមាន៥០០ដុល្លារ​ទៀត។ ភ្លាមៗនោះ​ទ្វារ​របស់​មន្ទីរពេទ្យ ក៏ត្រូវ​សន្តិសុខ យក​ច្រវាក់​មកចាក់​ទ្វារ​មិន​ឲ្យ​ក្រុមគ្រួសារ​របស់គាត់​ចេញ​ឡើយ។ ក្រោយ​ការវះកាត់ នារី​រងគ្រោះ​បាន​មាន​អា​ការៈឈឺ​ចុកចាប់ខ្លាំងៗទៅ ត្រូវ​ក្រុមគ្រួសារ​ហៅ​ម៉ូតូ​កង់​បី ដឹក​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​រដ្ឋ​វិញ និង​ករណីនេះ​ក៏បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​អ្នកសារព័ត៌មាន​ចុះទៅ​ធ្វើការ​ផ្សាយ​ផ្ទាល់​ព្រោងព្រាត​ផងដែរ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya