ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សមត្ថកិច្ចជំនាញ ក្នុងខេត្តកំពង់ឆ្នាំង ចាត់ទុកអនុក្រិដ្ឋរបស់សម្តេច តេជោ ហ៊ុន សែន នឹង សេចក្តីណែនាំរបស់ ឯកឧត្តមវេង សាខុន (គ្មានប្រសិទ្ធិភាព)​  ||     ប្រទះឃើញសាកសពអណ្ដែតទឹក នៅស្ទឹងត្រែង​  ||     បទល្មើសហ៊ុំសម្រាស់ នៅចំណុចព្រែកសំពៅរពាក់ ស្ថិតក្នុងតំបន់អិរក្សឡូត៍លេខ១០ ត្រូវលោកនាយផ្នែកក្របួចចាប់បាន​  ||     អាជ្ញាធរថ្នាក់ខេត្តព្រះសីហនុ និងថ្នាក់ស្រុក ស្ទឹងហាវ បាននឹងកំពុងឃុបឃិតជាមួយឈ្មួញ ធ្វើសកម្មភាពចាក់ដីលុប សមុទ្រពង្រីកទីតាំងផែអ៊ូទូកចាស់ (ផែដីដុះ) នៅព្រះសីហនុ​  ||     បែកធ្លាយ ព័ត៌មាន ក្តៅៗ ហុយៗ លោក លាក់ សំអាត នាយរងសង្កាត់ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសនៅក្នុងថ្ងៃបុណ្យទន្លេ បើកដៃឲ្យ សហគមន៍ ធ្វើសកម្មភាព ហ៊ុមព័ទ្ធ សម្រាស់ ចាប់ត្រី យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់ ក្នុងចំណោម​គ្នីគ្នា២នាក់ ម្នាក់​ស្លាប់ភ្លាមៗនៅនឹងកន្លែង​កើតហេតុ និង​ម្នាក់ទៀត​មាន​រងរបួស​ធ្ងន់ នៅ​សៀមរាប

យុវជន​ម្នាក់ ក្នុងចំណោម​គ្នីគ្នា២នាក់ ម្នាក់​ស្លាប់ភ្លាមៗនៅនឹងកន្លែង​កើតហេតុ និង​ម្នាក់ទៀត​មាន​រងរបួស​ធ្ងន់ នៅ​សៀមរាប

សៀមរាប ៖  ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ​ដោយ​ខ្លួនឯង​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ​ស្ថិតនៅ​ភូមិ​សណ្តាយ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប។ នៅ​មុនពេល​កើតហេតុ គេ​ឃើញ​យុវជន២នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ២០១៤ ពាក់​ស្លាក​លេខ​បាត់ដំបង​១K៣៨៣៨ ឌុប​គ្នា​ធម្មតា​នៅលើ​ដងផ្លូវ​ក្នុងស្រុក​បន្ទាយស្រី ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​មិនដឹង​មូល ហេតុអ្វី ក៏​ស្រាប់តែ​រេ​ចង្កូត ហើយ​បុក​ដើមឈើ​បណ្តាល​ឲ្យ​យុវជន​ម្នាក់​បាន​ស្លាប់ភ្លាមៗនៅនឹងកន្លែង និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់។

យុវជន​ដែល​រងគ្រោះ​ដល់​ស្លាប់ភ្លាមៗនៅនឹងកន្លែង​នោះ​មានឈ្មោះ ម៉ុ​ច មី​ត ភេទ​ប្រុស អាយុ១៧ឆ្នាំ និង​ម្នាក់ទៀត​ដែល​រងរបួស​ធ្ងន់​មានឈ្មោះ រិត ផេង ភេទ​ប្រុស អាយុ២១ឆ្នាំ។ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​កកោះ​ជ្រុំ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប។

យុវជន​ដែល​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះបន្ទាន់។ ចំណែកឯ​សាកសព​ជនរងគ្រោះ​ម្នាក់ទៀត ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya