ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ធ្លាយ​អំពើពុករលួយ​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា អោក បូរ៉ា ស៊ី​ខ្លាំងពូកែ​ឆ្ពិន​ភ្នែក ?​  ||     លោក ញឹក ប៊ុន​លេខ មេ​គយ​ច្រក​បឹង​ត្រកួន ប្រមូល​លុយ​តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​  ||     ឧកញ៉ា គង់ ក្រឹ​ង បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន?​  ||     តើ​ហេតុអ្វី​បានជា​អាជ្ញាធរ​ក្នុង​ខណ្ឌចំការមន​មានការ​បិទបាំង រឿង​បុរស​សន្តិសុខ​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅក្នុង​សាកលវិទ្យាល័យ​ប៊េ​ល​ធី អន្តរជាតិ?​  ||     មន្ត្រី​ជំនាញ​ក្នុង​ខេត្តកំពង់ធំ​ពិតជា​សកម្ម​ណាស់​ក្នុងការ​បង្កើត​បទល្មើស​នេសាទ​គឺ​ដូច​ភ្លៀងរលឹម​តែម្តង​ពី​ថ្នាក់​សង្កាត់​រហូតដល់​ម​ន្ទីរ​កសិកម្ម​ខេត្ត ម្យ៉ាងដែរ​  ||   

» ព័ត៌មានជាតិ » បង្ក្រាប​រថយន្ត​ដឹក​ជ្រូក​មួយគ្រឿង​គ្មាន​លិខិតអនុញ្ញាត នៅ​ស្វាយរៀង

បង្ក្រាប​រថយន្ត​ដឹក​ជ្រូក​មួយគ្រឿង​គ្មាន​លិខិតអនុញ្ញាត នៅ​ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ឲ្យ​ក្រុមការងារ​បង្ក្រាប​បទល្មើស​ចលនា​សត្វ និង​ផលិតផល​សត្វ របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តស្វាយរៀង។

បង្ក្រាប​បទល្មើស​ចលនា​សត្វ និង​ផលិតផល​សត្វ របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តស្វាយរៀង បាន​ឃាត់​រថយន្ត ១គ្រឿង​ដឹក​សត្វ​ជ្រូក​រស់​ជិត១០០ក្បាល ចេញ​មកពី​ប្រទេស​វៀតណាម ចូលមក​តាម​ច្រករបៀង​ធ្លក ក្រុង​បាវិត ខេត្តស្វាយរៀង ជ្រូក​នាំចូល​ពី​វៀតណាម តាម​ច្រករបៀង​ធ្លក​ត្រូវ​មន្ត្រី​ជំនាញ​ចុះ​ឃាត់​សកម្មភាព​របស់​ក្រុមការងារ​ចុះ​ប្រតិ​ប​ត្ត​ការណ៍ ទប់ស្កាត់​ការនាំ​ចូល​សត្វ​ជ្រូក​ខុសច្បាប់ ពី​ប្រទេស​វៀតណាម​មកកាន់​ប្រទេស​កម្ពុជា​ដោយ​មូលហេតុ​គ្មាន​លិខិតអនុញ្ញាត។

មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បុ​សុ​ព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹងថា បាន​ឃាត់​រថយន្ត ១គ្រឿង​ដឹក​សត្វ​ជ្រូក​រស់​ជាច្រើន​ក្បាល ចេញ​មកពី​ប្រទេស​វៀតណាម បំណង​ដឹក​ទៅកាន់​រាជធានី​ភ្នំពេញ ដោយ​ចូលមក​តាម​ច្រករបៀង​ធ្លក ឬ​ហៅថា​ច្រកម្ទេស ភូមិ​ម្ទេស សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង ដោយ​គ្មាន​លិខិតអនុញ្ញាត ឬ​ឯកសារ​អ្វី​ទាំងអស់។ ក្រោយពី​ក្រុមការងារ​បាន​ឃាត់​រថយន្ត​នោះមក ក្រុមការងារ បានប្រគល់​វត្ថុតាង​បទល្មើស ជូនទៅ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តស្វាយរៀង ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់។

ពាក់ព័ន្ធ​ករណីនេះ​លោក ឈឹ​ន សៅ មន្ត្រី​បសុពេទ្យ​ខេត្ត​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ជ្រូក​នោះ​មាន​ចំនួន១៩ក្បាល​ទេ​ដែល​រក្សាទុក​នៅ​មន្ទីរ​កសិកម្ម​ខេត្តហើយ​ឈាម​បញ្ជូនទៅ​ពិនិត្យ​ពិសោធ​អគ្គ​នាក​ដ្ឋា​ន​បសុព្យាបាល​ឯ​ភ្នំពេញ​មិនទាន់បាន​លទ្ធផល​នោះទេ។

តាម​អ្នកភូមិ​រស់់នៅ​ក្បែរ​ច្រក​ធ្លក​ក្រុង​បាវិត​បាន​បង្ហើប​ឲ្យ​ដឹងថា​មាន​រថយន្ត​ជាច្រើន​គ្រឿង​បាន​ដឹក​សត្វ​ជ្រូក​បាន​ដឹក​ចេញចូល​ជាច្រើន​ឆ្នាំ​មកហើយ​មិនឃើញ​មាន​សមត្ថកិច្ច​ជំនាញ​ចុះមក​ត្រួតពិនិត្យ​និង​ចាប់​ឃាត់​អ្វី​នោះទេ​ប៉ុន្តែ​ស្រាប់តែ​នៅ​ថ្ងៃកើតហេតុ​មាន​សមត្ថកិច្ច​ក្រុមការងារ​របស់​អគ្គនាយក​ដ្ឋា​ន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តស្វាយរៀង ឃាត់​បាន​រថយន្ត​មួយគ្រឿង​ទំនងជា​មានរឿង​និយាយ​គ្នា​រឿង​ទឹកតែ​មិនត្រូវ​ហើយ​មើលទៅ​បាន​ចុះ​ចាប់​បែបនេះ? ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya