ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ និងអ្នកសារព័ត៌មាន ក្នុងប្រទេសកម្ពុជា ទាំងមូល សូមសំណូមពរដល់ ឯកឧត្តម ឱម យិនទៀង ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ​ សូមមេត្តាស្រាវជ្រាវដាក់ការស៊ើបអង្កេតរឿងនេះផង​  ||     មេ​ឈ្មួញ ណុប ឌី ហៅ​ឆើត បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ស្ពឺ ចេញទៅ​ស្រុក​យួន​​  ||     សង្ស័យអភិបាលខេត្តរតនគិរី និងសមត្ថកិច្ចពាក់ព័ន្ធ បើកដៃឲ្យឈ្មោះ នី កាចាញ សម្រុកកាប់បំផ្លាញព្រៃឈើសហគមន៍ ស្រុកអណ្តូងមាស ដឹកចេញទៅវៀតណាម​  ||     កក្រើកសាជាថ្មីម្តងទៀតហើយ ក្បួនឡានដឹកជញ្ជូនឈើ ឈ្មោះហ៊ូវ ជីវៃ និង ឈ្មោះនីកាចាញ បាននាំគ្នាសម្រុកកាប់បំផ្លាញព្រៃឈើពី ខេត្តរតនគីរី យកទៅលក់ នៅប្រទេសវៀតណាម បានដោយរំភើយ​  ||     លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង ហ៊ានប្រព្រឹត្តអំពើពុករលួយនេះជាលក្ខណៈចំហរ ?​  ||   

» ព័ត៌មានជាតិ » ប្រជាពលរដ្ឋ​ម្នាក់​ស្លាប់ និង៩នាក់​ផ្សេងទៀត រងរបួស​ធ្ងន់​ស្រាល ករណី​ស្ល​សំណ​ចាក់​ចូល​ក្បាល​គ្រាប់១០៥ ផ្ទុះ នៅ​ត្បូងឃ្មុំ

ប្រជាពលរដ្ឋ​ម្នាក់​ស្លាប់ និង៩នាក់​ផ្សេងទៀត រងរបួស​ធ្ងន់​ស្រាល ករណី​ស្ល​សំណ​ចាក់​ចូល​ក្បាល​គ្រាប់១០៥ ផ្ទុះ នៅ​ត្បូងឃ្មុំ

ត្បូងឃ្មុំ ៖  នៅ​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅ​ចំណុច​រោង​ឈ្មោះ ម៉ាត់ សា​វី ភេទ​ប្រុស អាយុ៤៨ឆ្នាំ ជនជាតិ​ចាម ក្នុងភូមិ​ព្រែក​តូច ឃុំ​ជី​រោទិ៍​ទី១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ។ ប្រជាពលរដ្ឋ​ម្នាក់​ស្លាប់ និង៩នាក់​ផ្សេងទៀត រងរបួស​ធ្ងន់​ស្រាល ក្រោយពី​មាន​ហេតុការណ៍​ផ្ទុះ​ក្បាល​គ្រាប់១០៥មី​ល្លី​ម៉ែត្រ ដែល​បន្សល់​ពី​សម័យ​ស​ង្គ្រា​ម។

មុនពេល​កើតហេតុ ប្រជាពលរដ្ឋ​ខ្មែរឥស្លាម បាន​ស្ល សំណ ដើម្បី​ចាក់​ចូល​ក្បាល​គ្រាប់១០៥ យកមក​ចងជើង​អួន​ម៉ាញ់ (ឧបករណ៍​នេសាទ) ស្រាប់តែ​ផ្ទុះ​ផ្លោងចូល​ក្នុងផ្ទះ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​រងរបួស៩នាក់ (ធ្ងន់៥នាក់)។ ហើយ​ជនរងគ្រោះ​ទាំង៩នាក់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម៧នាក់ និង​មន្ទីរពេទ្យ​៧D ២នាក់។

ជនរងគ្រោះ​ទី១ វ៉ាន់ គា ភេទ​ប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម រស់នៅ​ភូមិ​ព្រែក​តូច ឃុំ​ទន្លេ​បិទ ស្លាប់។ ២ ឈ្មោះ ហ៊ីម ហេ​ត ភេទ​ប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម រស់នៅ​ភូមិ​ព្រែក​តូច ឃុំ​ទន្លេ​បិទ រងរបួស​ធ្ងន់៣ ឈ្មោះ ស្មើ​ន ភេទ​ប្រុស អាយុ១១ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម រស់នៅ​ភូមិ​រួល​ពន្លៃ ឃុំ​ជី​រោទិ៍​ទី១ រងរបួស​ធ្ងន់។ ៤ ឈ្មោះ ហឿន ភេទ​ប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ  រស់នៅ​ភូមិ​រួល​ពន្លៃ ឃុំ​ជី​រោទិ៍​ទី១ រងរបួស​ធ្ងន់៥ ឈ្មោះ ស៊ុំ ធឿន ភេទ​ប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ  រស់នៅ​ភូមិ​រួល​ពន្លៃ ឃុំ​ជី​រោទិ៍​ទី១ រងរបួស​ធ្ងន់។ ៦ឈ្មោះ ថាំ ភេទ​ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ  រស់នៅ​ភូមិ​រួល​ពន្លៃ ឃុំ​ជី​រោទិ៍​ទី១ រងរបួស​ធ្ងន់។ ៧ ឈ្មោះ គ្រៀល ភេទ​ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ  រស់នៅ​ភូមិ​រួល​ពន្លៃ ឃុំ​ជី​រោទិ៍​ទី១ រងរបួស​ស្រាល។ ៨ឈ្មោះ ឯល អ៊ី ភេទ​ប្រុស អាយុ៥៩ឆ្នាំ ជនជាតិ​ចាម រស់នៅ​ព្រៃតូច ឃុំ​ទន្លេ​បិទ រងរបួស​ធ្ងន់។ ៩ឈ្មោះ គង់ អ៊ា ភេទ​ប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​គោ​ធំ ឃុំ​ជី​រោទិ៍​ទី១ រងរបួស​មធ្យម១០ ឈ្មោះ​ម៉ាត់ សុះ ភេទ​ប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ  រស់នៅ​ភូមិ​រួល​ពន្លៃ ឃុំ​ជី​រោទិ៍​ទី២ រងរបួស​ធ្ងន់ (ជា​អ្នក​ដុត) ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya