ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ធ្លាយ​អំពើពុករលួយ​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា អោក បូរ៉ា ស៊ី​ខ្លាំងពូកែ​ឆ្ពិន​ភ្នែក ?​  ||     លោក ញឹក ប៊ុន​លេខ មេ​គយ​ច្រក​បឹង​ត្រកួន ប្រមូល​លុយ​តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​  ||     ឧកញ៉ា គង់ ក្រឹ​ង បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន?​  ||     តើ​ហេតុអ្វី​បានជា​អាជ្ញាធរ​ក្នុង​ខណ្ឌចំការមន​មានការ​បិទបាំង រឿង​បុរស​សន្តិសុខ​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅក្នុង​សាកលវិទ្យាល័យ​ប៊េ​ល​ធី អន្តរជាតិ?​  ||     មន្ត្រី​ជំនាញ​ក្នុង​ខេត្តកំពង់ធំ​ពិតជា​សកម្ម​ណាស់​ក្នុងការ​បង្កើត​បទល្មើស​នេសាទ​គឺ​ដូច​ភ្លៀងរលឹម​តែម្តង​ពី​ថ្នាក់​សង្កាត់​រហូតដល់​ម​ន្ទីរ​កសិកម្ម​ខេត្ត ម្យ៉ាងដែរ​  ||   

» ព័ត៌មានជាតិ » នៅ​ទីបំផុត! រដ្ឋមន្ដ្រី​សុខាភិបាល ប្រកាស​បិទ​មន្ទីរពេទ្យ «វ៉ិ​ច​តូ​រៀ» ក្រោយ​ចាប់បង្ខំ​នារី​ម្នាក់​ឲ្យ​វះកាត់ និង​បង្ខាំង​ម្ដាយ​នារី​រងគ្រោះ នៅ​ភ្នំពេញ

នៅ​ទីបំផុត! រដ្ឋមន្ដ្រី​សុខាភិបាល ប្រកាស​បិទ​មន្ទីរពេទ្យ «វ៉ិ​ច​តូ​រៀ» ក្រោយ​ចាប់បង្ខំ​នារី​ម្នាក់​ឲ្យ​វះកាត់ និង​បង្ខាំង​ម្ដាយ​នារី​រងគ្រោះ នៅ​ភ្នំពេញ

(ភ្នំពេញ)៖  នៅ​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ប្រកាស​បិទ​មន្ទីរពេទ្យ «វ៉ិ​ច​តូ​រៀ» ក្រោយ​ចាប់បង្ខំ​នារី​ម្នាក់​ឲ្យ​វះកាត់ និង​បង្ខាំង​ម្ដាយ​នារី​រងគ្រោះ ព្រោះ​គ្មាន​ប្រាក់​បង់ថ្លៃ​ព្យាបាល ដែល​ធ្វើ​ឲ្យ​មានការ​រិះគន់ និង​កក្រើក​នៅតាម​បណ្តាញ​សង្គម Facebook។  បន្ទាប់ពី​រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល បាន​ចាត់​ក្រុមការងារភ្លាមៗ ចុះទៅ​ដោះស្រាយ​ករណីនេះ ក្រោយ​ទទួលដំណឹង​ពី​ករណី​នារី​ម្នាក់ ទៅពិនិត្យ​ជំងឺ​នៅ​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ ហើយ​ខាង​មន្ទីរពេទ្យ​បង្ខំ​នារី​នោះ​ឲ្យ​វះកាត់ និង​បង្ខាំង​ម្ដាយ​នារី​រងគ្រោះ​ទុក​ក្នុង​មន្ទីរពេទ្យ ដោយសារ​គ្មាន​ប្រាក់​បង់ថ្លៃ​ព្យាបាល។

ករណី​កើត​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ៨យប់​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅមុខ​មន្ទីរពេទ្យ វ៉ិ​ច​តូ​រៀ ដែល​ស្ថិតនៅ​ផ្លូវ​លេខ ៣១៥ សង្កាត់​បឹងកក់២ ខណ្ឌទួលគោក។

នៅ​រសៀល​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ​ថា បន្ទាប់ពី​ខាង​ក្រសួង​ស្រាវជ្រាវ​រួចមក លោក​បាន​ឲ្យ​បិទ​សិន ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្តទៀត។

សូមជម្រាបថា កាលពី​យប់មិញ ស្ថិតនៅ​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ មាន​ហេតុការណ៍​នារី​ម្នាក់ បាន​ទៅ​មន្ទីរពេទ្យ​អន្តរជាតិ​វ៉ិ​តូ​រៀ ជាមួយ​ម្ដាយ ដើម្បី​មក​ពិនិត្យ​ជំងឺ​រោគ​ស្ត្រី។ បន្ទាប់ពី​បាន​ពិនិត្យ​រួច ស្រាប់តែ​ខាង​មន្ទីរពេទ្យ បាន​ប្រាប់​ឲ្យ​នារី​រងគ្រោះ​ត្រូវតែ​វះកាត់ បើ​មិន​វះកាត់​ទេ​អាច​នឹង​ស្លាប់។ ភ្លាមៗនោះ​នារី​រងគ្រោះ បាន​និយាយថា ខ្លួន​គ្មាន​ប្រាក់​ទេ បាន​សុំ​ចេញទៅ​ក្រៅ​វិញ ថែមទាំង​សុំ​អង្វរ​ទៀត តែ​បែរជា​ខាង​មន្ទីរពេទ្យ​បង្ខិតបង្ខំ​ឲ្យ​នារី​រងគ្រោះ​ខាងលើ ត្រូវតែ​ធ្វើការ​វះកាត់​ជាបន្ទាន់ ហើយ​ថែមទាំង​មិន​ប្រាប់​ពី​តម្លៃ​នៃ​ការវះកាត់​ទៀតផង។

ខាង​មន្ទីរពេទ្យ បាន​យក​ក្រដាស១សន្លឹក មិនដឹងថា ជា​សរសេរ​អ្វីខ្លះ​នោះទេ បាន​ឲ្យ​ម្ដាយ​របស់​នារី​រងគ្រោះ ផ្ដិតមេដៃ។ លុះ​ក្រោយ​ធ្វើការ​វះកាត់​រួច ខាង​មន្ទីរពេទ្យ​បាន​យក​វិក្កយបត្រ​បង់ថ្លៃ​វះកាត់​មក​ឲ្យ​គាត់ ដោយ​អស់ប្រាក់​ចំនួន២,០០០ដុល្លារ ថ្លៃ​ពិនិត្យ១០ដុល្លារ ថ្លៃ​ពិសោធន៍៤៦ដុល្លារ ហើយ​ការវះកាត់​នេះ មិនទាន់​ដឹងថា​ជា​ជំងឺ​អ្វី​ឲ្យ​ប្រាកដ​នោះទេ។

ភ្លាមៗនោះ​ម្ដាយ​របស់​នារី​រងគ្រោះ គាត់​មាន​ប្រាក់​តែ៦០០ដុល្លារ​ទេ សល់​ប៉ុន្មាន​គាត់​សុំ​រំ​លួស ម្ដង១០០ដុល្លារ តែ​ករណីនេះ​ខាង​មន្ទីរពេទ្យ​មិន​ព្រម​ទេ ទាល់​តែមាន៥០០ដុល្លារ​ទៀត។ ភ្លាមៗនោះ​ទ្វារ​របស់​មន្ទីរពេទ្យ ក៏ត្រូវ​សន្តិសុខ យក​ច្រវាក់​មកចាក់​ទ្វារ​មិន​ឲ្យ​ក្រុមគ្រួសារ​របស់គាត់​ចេញ​ឡើយ។ ក្រោយ​ការវះកាត់ នារី​រងគ្រោះ​បាន​មាន​អា​ការៈឈឺ​ចុកចាប់​ខ្លាំង ត្រូវ​ក្រុមគ្រួសារ​ហៅ​ម៉ូតូ​កង់​បី ដឹក​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​រដ្ឋ​វិញ និង​ករណីនេះ​ក៏បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​អ្នកសារព័ត៌មាន​ចុះទៅ​ធ្វើការ​ផ្សាយ​ផ្ទា​ក់​ព្រោងព្រាត​ផងដែរ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya