ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ធ្លាយ​អំពើពុករលួយ​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា អោក បូរ៉ា ស៊ី​ខ្លាំងពូកែ​ឆ្ពិន​ភ្នែក ?​  ||     លោក ញឹក ប៊ុន​លេខ មេ​គយ​ច្រក​បឹង​ត្រកួន ប្រមូល​លុយ​តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​  ||     ឧកញ៉ា គង់ ក្រឹ​ង បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន?​  ||     តើ​ហេតុអ្វី​បានជា​អាជ្ញាធរ​ក្នុង​ខណ្ឌចំការមន​មានការ​បិទបាំង រឿង​បុរស​សន្តិសុខ​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅក្នុង​សាកលវិទ្យាល័យ​ប៊េ​ល​ធី អន្តរជាតិ?​  ||     មន្ត្រី​ជំនាញ​ក្នុង​ខេត្តកំពង់ធំ​ពិតជា​សកម្ម​ណាស់​ក្នុងការ​បង្កើត​បទល្មើស​នេសាទ​គឺ​ដូច​ភ្លៀងរលឹម​តែម្តង​ពី​ថ្នាក់​សង្កាត់​រហូតដល់​ម​ន្ទីរ​កសិកម្ម​ខេត្ត ម្យ៉ាងដែរ​  ||   

» ព័ត៌មានជាតិ » ពលរដ្ឋ១៧គ្រួសារ នៅ​ចំណុច​ភ្នំ​ពួយ​ត្នា​ត​ក្នុងភូមិ​តាំង​ស្រឹង​ឃុំ​សង្កែ​សាទ​ប ព្រួយបារម្ភ​ដោយសារ​លោក​ពេជ្រ​ច​ន្តា ចៅក្រម​ស៊ើបសួរ​បង្គាប់​ឲ្យ​ចូលខ្លួន​និង​ឃុំខ្លួន​ពួកគាត់

ពលរដ្ឋ១៧គ្រួសារ នៅ​ចំណុច​ភ្នំ​ពួយ​ត្នា​ត​ក្នុងភូមិ​តាំង​ស្រឹង​ឃុំ​សង្កែ​សាទ​ប ព្រួយបារម្ភ​ដោយសារ​លោក​ពេជ្រ​ច​ន្តា ចៅក្រម​ស៊ើបសួរ​បង្គាប់​ឲ្យ​ចូលខ្លួន​និង​ឃុំខ្លួន​ពួកគាត់

កំពង់ស្ពឺ ៖ ក្រោយពី​លោក​ចៅក្រម​ស៊ើបសួរ​ពេជ្រ​ចិន្តា​ចេញ​ដីការ​បង្កា​ប់​ឲ្យ​ក្រុម​ពលរដ្ឋ១៧គ្រួសារ​ដែលមាន​ទំនាស់​ដីធ្លី​ជាមួយ​លោក​ប៊ូ​សុ​គីម​នៅ​ចំណុច​ភ្នំ​ពួយ​ត្នា​ត​ហើយ​ត្រូវ​ឃាត់ខ្លួន​នៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​កាលពី​រសៀល​ថ្ងៃទី១០ខែមករា​ឆ្នាំ២០១៩នោះ។

 

នៅ​ថ្ងៃទី១៣ខែមករា ឆ្នាំ២០១៩នេះ​ពួកគាត់​មានការ​ព្រួយបារម្ភ​ពី​លោក​ពេជ្រ​ចិន្តា​ដែល​បានចេញ​ដីការ​បង្កា​ប់​ឲ្យ​ពួកគាត់​ចូលខ្លួន​ទៅ​បំភ្លឺ​ទាក់ទិន​ទៅ​និង​រឿង​ទំនាស់​ដីធ្លី​ដ៏​រ៊ាំ​រ៉ៃ​ជាមួយ​លោក​ប៊ូ​សុ​គីម​រហូត​មាន​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​ម្តង​ពីរ​នាក់​ដោយ​យក​លេស​ចោទ​ពួកគាត់​ថា​រំលោភ​លើ​អចលនវត្ថុ​របស់​អ្នកដទៃ​រួចហើយ​ក៏​ចាប់​ពួកគាត់​ដាក់​ព​ន្ឋ​នាគារ​ម្តងម្នាក់។

 

ពលរដ្ឋ​ដែល​ត្រូវ​តុលាការ​ឃុំខ្លួន​មុនគេ​ឈ្មោះ អ៊ី សុវណ្ណ រស់​ចំណុច​ភ្នំ​ពួយ​ត្នា​ត​នៅក្នុង​ភូមិ​តាំង​ស្រឹង​ឃុំ​សង្កែ​សាទ​ប​ស្រុក​ឪ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​ចេញ​ដីការ​ដោយ​លោក​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ពេជ្រ​ច​ន្តា​លេខ៣៧៨ចុះ​ថ្ងៃទី២៩ឧសភា​ឆ្នាំ២០១៨ពីបទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មា​នស​ន្ថា​ន​ទម្ងន់ទោស​និង​រំលោភ​កាន់កាប់​លើ​អចលនវត្ថុ​របស់​អ្នកដទៃ។

 

ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយថា​ដី​របស់​ពួកគាត់​បានមក​រស់នៅ​តាំងពី​អំឡុង​ឆ្នាំ១៩៩៩ដោយ​តំបន់​ដី​ទំនាស់​ជា​តំបន់​ដីព្រៃ​និង​មាន​គ្រាប់មីន​ដោយសារ​សង្គ្រាម​ហើយ​ពួក​គាត​បានមក​រស់នៅ​និង​អាស្រ័យ​ផល​រហូតមកដល់​ឆ្នាំ២០០៥ស្រាប់តែ​ចេញមុខ​លោក​ប៊ូ​សុ​គីម​ដែលមាន​ទួ​នាទី​ជា​នាយរង​សេនាធិកា​យោធភូមិភាគ​ទី៣បាន​យក​កងកម្លាំង​ទាហាន​ទៅ​ដេញ​បាញ់​និង​បណ្តេញ​ពួកគាត់​ឲ្យ​រត់ចោល​ផ្ទះសម្បែង​រង​ទុក្ខ​វេ​នា​ព្រាត់ប្រាស់​ប្រព​ន្ឋ​និង​កូន។ រហូតដល់​ឆ្នាំ២០១២ពួកគាត់​បានលឺ​អា​នុ​ស្សាសន៍​របស់​សម្តេច​ហ៊ុនសែន​ថា​ឲ្យ​អាជ្ញាធរ​ត្រូវធ្វើ​ប័ណ្ណ​កាំ​សិ​ទ្ឋ​ជួន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើដី​ព្រៃ​ចាប់ពី៥ឆ្នាំ​ឡើងទៅ​ត្រូវធ្វើ​ប័ណ្ណ​កម្ម​សិ​ទ្ឋ​ជួន​ពួកគាត់។ បើតាម​សម្តី​ពលរដ្ឋ​ឈ្មោះ​ម៉ក់​ចែម​ភេទ​ប្រុស​អាយុ៦៣ឆ្នាំ​បាន​ឲ្យ​ក្រុម​អ្នកសារព័ត៌មាន​ដឹង​កាលពី​ព្រឹក​ថ្ងៃទី១៤ខែមករា​ឆ្នាំ២០១៩ថា​ក្រោយពី​មានឈ្មោះ​ប៊ុន​វិចិត្រ​ដែលមាន​ទួ​នាទី​ជា​អភិបាលរង​ស្រុក​ឪ​រ៉ា​ល់​ដើ​ទួ​ជា​អ្នកទិញ​ដី​ដែលមាន​ទំនាស់​ដ​រាំ​រ៉ៃ​រវាង​ប្រជាពលរដ្ឋ​ដែលមាន​ចំនួន២៨៦គ្រួសា​រហូតមកដល់​ប​ច្ចុ​ប្បន្ន​មាន​ចំនួន៣៤គ្រួសារ។ គាត់​បន្តថា​រហូតដល់​ដើមឆ្នាំ២០១៨ស្រាប់តែ​លោក​អភិបាលរង​ស្រុក​ឪ​រ៉ា​ល់​ឈ្មោះ​ប៊ុន​វិចិត្រ​បានមក​ទិញ​ពី​ពួកគាត់​ក្នុង​មួយ​ម៉ែត្រ​ដើ​មានតម្លៃ៥០ដុល្លា​សហរដ្ឋអាមេរិក។ តែ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង៣៤គ្រួសារ​មិន​ព្រម​លក់​ឲ្យ​លោក​ប៊ុន​វិចិត្រ​នោះទេ​រហូតដល់​ខែ​ក​ម្ភះ​ឆ្នាំ២០១៨លោក​ប៊ុន​វិចិត្រ​បានមក​ទិញ​ពី​ពួកគាត់​ក្នុង​មួយ​ម៉ែត្រ​ដើ១០០ដុល្លា​សហរដ្ឋ​អា​មេ​រិច​ដោយ​សម្អាងថា​ដី​ពួកគាត់​មិនមាន​ប័ណ្ណ​កម្ម​សិ​ទ្ឋ​ចំពោះ​ដី​ដែលមាន​ប័ណ្ណ​កម្ម​សិ​ទ្ឋ​លោក​ប៊ុន​វិចិត្រ​ហាន​ទិញ​តាម​តម្លៃ​ទីផ្សារ។គាត់​បាន​បន្ថែមទៀតថា​ដី​របស់គាត់​មាន​ទំហំ​ក្បាលដី៨០ម៉ែត្រ​និង​បណ្តោយ​ទល់​ជើងភ្នំ​ហើយ​គាត់​បាន​លក់​ឲ្យ​លោក​ប៊ុន​វិចិត្រ៣ម៉ែត្រ​ដែលមាន​តម្លៃ​យ៣០០០ដុល្លា​សហរដ្ឋអាមេរិក​ហើយ​ដី​គាត់​នៅសល់៥០ម៉ែត្រ​សម្រាប់​រស់នៅ​និង​អាស្រ័យ​ផល។

 

ពលរដ្ឋ​សំណូមពរ​ទៅ​ក្រសួង​យុ​ត្តិ​ធ​ម៍​ជាពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មេត្តាជួយ​រក​យុត្តិធម៌​ឲ្យ​ពួកគាត់​ផង​ព្រោះថា​កាលពី​ថ្ងៃទី១០ខែមករា​ឆ្នាំ២០១៩លោក​ពេជ្រ​ច​ន្តា​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​បានចេញ​ដីកា​បង្គាប់​ឲ្យ​ពួកគាត់​ចូលខ្លួន​ដើម្បី​សាកសួរ​អំពី​ដំណើររឿង​ទំនាស់​ដីធ្លី​នៅ​ចំណុច​ភ្នំ​ពួយ​ថ្នា​ត​ស្ថិតក្នុង​ភូមិ​តាំង​ស្រឹង​ឃុំ​សង្កែ​សាទ​ប​ស្រុក​ឪ​រ៉ា​ល់​តែ​ត្រូវ​លោក​ពេជ្រ​ច​ន្តា​ឃុំខ្លួន​ទៅវិញ​ដោយ​មិនបាន​សួរនាំ​សូម្បី​តែមួយ​ម៉ាត់។

 

ក្រោម​ការលើកឡើង​រប​ស់បង​ប្អូន​ប្រជាពលរដ្ឋ​ខាងលើ​ក្រុម​អ្នកយកព័ត៌មាន​បាន​ទូរស័ព្ទ​ទៅ​លោក​ប៊ុន​វិចិត្រ​អភិបាលរង​ស្រុក​ឪ​រ៉ា​ល់​ដើម្បី​សូម​ការបកស្រាយ​អំពី​រឿងរ៉ាវ​ទំនាស់​ដីធ្លី​ដ​ចម្រូង​ច​ម្រះ​រហូត​ឈានដល់​ការឃុំខ្លួន​ពលរដ្ឋ​នោះ​លោក​បាន​និយាយថា​លោក​មិនបាន​ទិញដូរ​ដី​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ចំណុច​ភ្នំ​ពួយ​ត្មាត​ទេ​គឺ​លោក​ដោះដូរ​គោលនយោបាយ​ដោយ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មួយ​ម៉ែត្រ​ដើរ១០០ដុល្លារ​ព្រោះថា​ម្ចាស់​ដី​អ្នក​ឲ្យ​លោក​ជា​អាជ្ញា​រធរ​ដើរតួ​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើដី​របស់គេ។ ប៉ុន្តែ​ម្ចាស់​ដី​ដែល​ឲ្យ​លោក​ដើរតួ​នោះ​លោក​មិន​ស្គាល់​ទេ​ទាល់តែ​ទៅ​សួរ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​ទៅ​ទើប​ស្គាល់​ព្រោះថា​ពួកគាត់​ជា​អ្នកមាន​ទំនាស់​ជាមួយ​ម្ចាស់​ដី​ពិតប្រាកដ​ហើយ​មាន​រហូតដល់៣ម្ចាស់​ដែល​បាន​ចុះបញ្ជី​តាំងពី​ឆ្នាំ៩០ជាង ប៉ុន្តែ​មិនបាន​មក​អភិវឌ្ឍ​ន៏​ទើប​ប្រជាពលរដ្ឋ​មក​រស់នៅ​បង្កប​ង្គើ​ន​និង​អាស្រ័យ​ផល​នៅ​ដី​នោះ​តែម្តង​រហូតមកដល់​ឆ្នាំ២០១។

 

ចំណែក​លោក​តាប់​ម៉ាឡៃ​ប្រធាន​មន្ទីរ​សុរិយោដី​នគររូបនីយកម្ម​និង​សំណង់​ខេត្តកំពង់ស្ពឺ​ក្រុម​យក​ព័ត៌មាន​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​បានទេ ដោយសារ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​មិនមាន​អ្នកទទួល​រីឯ​លោក​ពេជ្រ​ចិន្តា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ មិនអាច​ទំនាក់ទំនង​បានទេ​នៅ​ថ្ងៃទី១៣ខែមករា​ឆ្នាំ២០១៩៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya